ជីវិតកម្សាន្ដ
ជ័យ សុវ៉ាត ចេញបទ កងទ័ពអាវស លើកទឹកចិត្តដល់គ្រូពេទ្យកូវីដ១៩ ទទួលបានការគាំទ្រខ្លាំង
ជាគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងកូវីដ-១៩ និងតារាចម្រៀងរូបសង្ហា លោក ជ័យ សុវ៉ាត កាន់តែធ្វើឲ្យមហាជនផ្ទុះការសរសើរ និងគាំទ្រខ្លាំងបន្ទាប់ចេញបទកងទ័ពអាវស។

ជាមួយគ្នានៃការចេញបទនេះ លោក ជ័យ សុវ៉ាត បានថ្លែងថាមកដល់ហើយបាទចម្រៀងមួយបទនេះ សូមលើកទឹកចិត្តដល់បងៗកងទ័ពអាវសទាំងអស់គ្នា ក្នុងគ្រានេះអ្នកពិតជាអស្ចារ្យណាស់សម្រាប់ប្រទេសរបស់យើងអរគុណដល់ការលះបង់ដ៏ធំធេងមួយនេះ។


តារាចម្រៀងលោក ជ័យ សុវ៉ាត បានបន្តថា ខ្ញុំបាទក៏សូមអរគុណយ៉ាងខ្លាំងក្រៃលែងដល់ប្រជាជនកម្ពុជាទាំងអស់ ដែលតែងតែលើកទឹកចិត្តដល់ពួកយើងគ្រប់ពេល។ ការបង្ហាញវត្តមានជាគ្រូពេទ្យជួរមុខ ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៃសមាគមគ្រូពេទ្យធីតា ដើម្បីចូលរួមសកម្មភាពជួយសង្គ្រោះអ្នកជំងឺកូវី-១៩របស់លោក ជ័យ សុវ៉ាត នេះបានធ្វើឲ្យមហាជនគាំទ្រ និងសរសើរខ្លាំងចំពោះទឹកចិត្តលះបង់ដ៏ធំធេងនេះ។

សូមបញ្ជាក់ថា លោក ជ័យ សុវ៉ាត ត្រូវបានទស្សនិកជនដឹងថា លោកគឺជាតារាចម្រៀងមួយដួងដែលសុខចិត្តលះបង់ចោលការងារសិល្បៈ ដើម្បីចូលរួមបេសកកម្មជាកងទ័ពអាវសជួយដល់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលកូវីដ-១៩។ ទង្វើនេះទទួលបាន ការគាំទ្រនិងកោតសរសើរច្រើនពីមហាជន៕
អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


