Connect with us

ជីវិតកម្សាន្ដ

ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរកម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២

បានផុស

នៅ

កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានសម្ដែងនូវការកោតសរសើរ ចំពោះកម្មវិធី វង់តន្ត្រីខ្មែរ រដូវកាលទី២ ដែល​រៀបចំ និង​ផ្ដួចផ្ដើម​បង្កើតឡើង ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង គាំទ្រ​ដោយ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សមាគម​មិត្ត​តន្ត្រីករ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម ហ៊ុន ម៉ា​នី បាន​មានប្រសាសន៍​លើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា «​ខ្ញុំ​សូម​ចូលរួម​កោតសរសើរ​ចំពោះ​គណៈកម្មការ​រៀបចំ ក៏ដូចជា​បេក្ខជន បេ​ក្ខ​នារី​ទាំងអស់​ដែល​បាន​ចូលរួម​យ៉ាង​សស្រាក់សស្រាំ​ក្នុង​កម្មវិធី “​វង់​តន្ត្រី​ខ្មែរ​” រដូវ​កាល​ទី​២ ដែល​រៀបចំ​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង និង​ស្ថានីយ៍ទូរទស្សន៍​បាយ័ន​។ គំនិត​ផ្តួចផ្តើម​ដ៏​ល្អ​ប្រពៃណី គឺជា​ផ្នែក​មួយ​នៃ​ការចូលរួម​លើកតម្កើង​មរតក​វប្បធម៌​ខ្មែរ ក្នុង​វិស័យ​សិល្បៈ​បុរាណ និង​ប្រពៃណី​ដែល​ដូនតា​យើង​បាន​បន្សល់​ទុកឱ្យ​។ ខ្ញុំ​បានឃើញ​នូវ​ស្មារតី​ចូលរួម​យ៉ាង​ផុលផុស​របស់​បេក្ខជន បេ​ក្ខ​នារី​ទាំងអស់​ដែល​នេះ ពិតជា​បានបង្ហាញ​ពី​ឆន្ទៈ​មោះមុត​ក្នុងការ​លើកស្ទួយ​អ្វី​ដែលជា​សម្បត្តិ​វប្បធម៌​ជាតិ​។​»

​លោក​បាន​បន្តទៀតថា «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ទូទៅ ចូលរួម​គាំទ្រ និង​លើកទឹកចិត្ត​ដល់​កម្មវិធី “​វង់​តន្ត្រី​ខ្មែរ​” រដូវ​កាល​ទី​២​នេះ​ឱ្យបាន​ច្រើន​កុះករ​តាមរយៈ​ការចូលរួម​តាមដាន​ទស្សនា​ការប្រកួត និង​ចែករំលែក​ព័ត៌មាន​ជាដើម​។ កាយវិការ​ទាំងនេះ​នឹង​ក្លាយជា​កម្លាំង​ចិ​ត្ដ​ដ៏​ខ្លាំងក្លា មិន​ត្រឹមតែ​សម្រាប់​បេក្ខជន បេ​ក្ខ​នារី​របស់​យើង​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ផ្តល់នូវ​ការគោរព​ជូន​ចំពោះ​លោក លោកស្រី​សាស្ត្រាចារ្យ​ដែលជា​គណៈមេប្រយោគ​ដែល​បាន​ខិតខំ​ប្រឹងប្រែង លះបង់​កម្លាំងកាយ ចិត្ត​ចំពោះ​វិស័យ​សិល្បៈ​ផងដែរ​។​»

​គួរបញ្ជាក់​ផងដែរ​ថា កន្លងផុតទៅ​រយៈពេល ៤​សប្ដាហ៍ ក្នុង​វគ្គ​ជម្រុះ​ដោយ​គណៈកម្មការ កម្មវិធី​វង់​តន្ត្រី​ខ្មែរ​រដូវ​កាល​ទី​២ ក៏បាន​ស្វែង​រកឃើញ​បេក្ខជន​ឆ្នើម​ចំនួន ២០​ក្រុម និង​ទោល នៅលើ​វិញ្ញាសា​សិល្បៈ​បុរាណ​ជាច្រើន​ទម្រង់ រួមមាន អា​យ៉ៃ​, ចាប៉ីដងវែង​, វង់ភ្លេង​ពិណពាទ្យ​, របាំ​បុរាណ​, ល្ខោនខោល​, យីកេ និង​ល្ខោនបាសាក់ ជាដើម​។​

​សម្រាប់​បេក្ខជន ទាំង​២០​ក្រុម និង​ទោល ដែល​បាន​ជាប់​ក្នុង​វគ្គ​ជម្រុះ​ដោយ​គណៈកម្មការ រួមមាន​៖

១. បេក្ខជន ក្រុម​មនោ​ហា​រា មកពី​រាជធានី​ភ្នំពេញ​

២. បេ​ក្ខ​នារី ស៊ី ចន្ទ​សុជាតា មកពី​រាជធានី​ភ្នំពេញ

៣. បេ​ក្ខ​នារី សំ ប៉ូ​លីដា មកពី​ខេត្តព្រៃវែង

៤. បេក្ខជន ក្រុម​មរតក​អង្គរ មកពី​ខេត្តសៀមរាប​

៥. បេក្ខជន សារី សិលា មកពី​ខេត្តព្រៃវែង​

៦. បេក្ខជន ក្រុម​ទេព​បទុម​វង្ស​ពិណពាទ្យ មកពី​រាជធានី​ភ្នំពេញ​

៧. បេក្ខជន ក្រុម​កុញ្ជរ​ជ័យ មកពី​រាជធានី​ភ្នំពេញ​

៨. បេក្ខជន ក្រុម​ក្លឹប​បណ្ដុះបណ្ដាល​សិល្បៈ​វប្បធម៌​ខ្មែរ​អង្គរ មកពី​ខេត្តសៀមរាប​

៩. បេក្ខជន ក្រុម​អា​យ៉ៃ​លោកគ្រូ ជិន​អេង មកពី​ខេត្តតាកែវ​

១០. បេក្ខជន ក្រុម​មន្ទីរ​វប្បធម៌​ខេត្តបន្ទាយមានជ័យ មកពី​ខេត្តបន្ទាយមានជ័យ​

១១. បេក្ខជន ក្រុម​ពន្លក​យុវជន​យីកេ មកពី​រាជធានី​ភ្នំពេញ​

១២. បេក្ខជន ក្រុម​មន្ទីរ​វប្បធម៌​ខេត្ត​កែប មកពី​ខេត្ត​កែប​

១៣. បេក្ខជន ក្រុម​មរតក​ភ្នំ​គ្រាំង​ដី​មាស មកពី​ខេត្តកំពង់ឆ្នាំង​

១៤. បេក្ខជន ក្រុមយុវជន​ល្ខោនខោល​កម្ពុជា មកពី​រាជធានី​ភ្នំពេញ​

១៥. បេក្ខជន ក្រុម សិរីភទ្រ មកពី​ខេត្តស្វាយរៀង​

១៦. បេក្ខជន ក្រុមយុវជន​នគរ​ត​ន្ត្រី​បុរាណ​ខ្មែរ មកពី​រាជធានី​ភ្នំពេញ​

១៧. បេក្ខជន សេង អូន មកពី​ខេត្ត​ឧ​ត្ត​រ​មានជ័យ​

១៨. បេក្ខជន ក្រុមយុវជន​សាមគ្គី ១២៥ មកពី​រាជធានី​ភ្នំពេញ​

១៩. បេក្ខជន ក្រុមយុវជន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តព្រៃវែង មកពី​ខេត្តព្រៃវែង​

២០. បេក្ខជន ក្រុមយុវជន​ខ្មែរ​ថែ​មរតក​ដូនតា មកពី​ខេត្តកណ្ដាល​។​

​គួររំឭកថា សប្ដាហ៍​ក្រោយនេះ កម្មវិធី​វង់​តន្ត្រី​ខ្មែរ រដូវ​កាល​ទី​២ នឹង​ឈានដល់​វគ្គ​កំពូល​ទាំង​២០​ហើយ ហើយនឹង​មានការ​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍ BTV នៅ​ថ្ងៃ​សៅរ៍ ចាប់ពី​ម៉ោង ៧​យប់​តទៅ និង​ការផ្សាយ​បន្ត​ផ្ទាល់​លើ​ផេ​ក​ផ្លូវការ របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តស្វាយរៀង​ផងដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៧ ម៉ោង មុន

បុគ្គល​ម្នាក់​យកឈ្មោះ​ចៅហ្វាយខេត្ត​មក​អន្តរាគមន៍​ រឿង​ប្រហុក​វៀតណាម​ចូល​ទឹកដី​ខេត្តតាកែវ

សន្តិសុខសង្គម៩ ម៉ោង មុន

ផ្តន្ទាទោស​អតីត​ថៅកែ​ហាង អាយ​ឃ្យូ សាច់​អាំង​មូ​កា​ថៈ​ជ្រោយ ចង្វា ដាក់​ពន្ធនាគារ​២​ឆ្នាំ ករណី​ចេញ​សែក​ស្អុយ

ព័ត៌មានជាតិ១០ ម៉ោង មុន

ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម​សហគមន៍​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ទំនើប​ស្រូវ​នាង​អំ នៅ​ឃុំកន្តួត

ព័ត៌មានជាតិ១០ ម៉ោង មុន

សហគមន៍កសិកម្មសំបូរជ័យ កំពុងជួយដោះស្រាយបញ្ហាកសិករ និងធ្វើឱ្យជីវភាពកាន់តែប្រសើរ

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម