Connect with us

ជីវិតកម្សាន្ដ

ស្ងាត់ៗ កែវ ពេជ្រពិសី ស្រាប់តែត្រៀមសម្រាលកូនឆាប់ៗនេះ

បានផុស

នៅ

តារាសម្តែងពូកែខាងទឹកភ្នែក កែវ ពេជ្រពិសី កាលពីកន្លងទៅមានដំណឹងនៃការសាងសម្ព័ន្ធភាពស្នេហ៍ស្ងាត់ៗជាមួយបុរសអ្នកជំនួញឆ្លងទ្វីបអាណិកជនខ្មែររស់នៅកាណាដា។ មិនតែប៉ុណ្ណោះថែមទាំងបានរៀបចំពិធីភ្ជាប់រួចរាល់ហើយ​ផងដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កាលនោះ​បើទោះបី កែវ ពេជ្រ​ពិសី បានក្លាយ​ទៅជា​គូ​ដណ្ដឹង​ ដែលជា​អាណិកជន​មកពី​កាណាដា​ហើយក៏​ពិតមែន​។​ ប៉ុន្ដែ​រហូតមកទល់​ពេលនេះ​ នាង​នៅ​មិនទាន់​ហ៊ាន​កំណត់ពេល​វេលា​ឬ​ថ្ងៃ​ចូល​រោងការ​ជាក់លាក់​នៅឡើយ​ទេ ​ព្រោះ​បញ្ហា​ជំងឺ​កូ​វីដ​-១៩​ កំពុងតែ​ផ្ទុះឡើង​។​

​ដោយឡែក​ថ្មីៗ​នេះ​ស្រាប់​តែ​មាន​ដំណឹង​ទៀត​ថា​ តារា​សម្តែង​អ្នកនាង កែវ ពេជ្រ​ពិសី កំពុង​សម្ងំ​ពពោះ​កូន​ក្នុង​ផ្ទៃ​ជិត​គ្រប់​ខែ​ ដែល​ត្រៀម​និង​សម្រាល​ឆាប់ៗ​ខាងមុខនេះ​។​ តាមរយៈព័ត៌មាន​នេះ​ បានធ្វើ​ឲ្យ​អ្នក​គាំទ្រ​ចាប់អារម្មណ៍​ដោយហេតុថា​ មិនទាន់មាន​ដំណឹង​រៀបការ​ផង ពិសី មានកូន​បាត់ទៅហើយ​។​

​គេ​នៅចាំ​ថា កែវ ពេជ្រ​ពិសី បាន​ភ្ជាប់​ពាក្យ​ជាមួយ​អាណិកជន​ខ្មែរ​មកពី​កាណាដា​លោក ពៅ សម្បតិ ដែល​គិត​មកដល់ពេលនេះ​មាន​រយៈ​ពេល​ជាង​១​ឆ្នាំ ទៅហើយ​ខណៈពេលនេះ​នាង​ក៏​ទទួលបាន​កាដូ​ពិសេស​ក្នុង​ជីវិត​ ដែល​កើត​ចេញពី​ចំណងស្នេហា​ផ្អែមល្ហែម​ គឺ​កូនប្រុស​ម្នាក់​ដែល​ត្រៀម​នឹង​សម្រាល​នៅ​ចុងខែ​កញ្ញា​ឆ្នាំ​២០២១​ខាងមុខនេះ​។​

ជាមួយគ្នានេះ​ អ្នកនាង កែវ ពេជ្រ​ពិសី បាន​ឲ្យ​ដឹង​ថា​ នាង​បាន​ទៅ​ពិនិត្យ​សុខ​ភាពជា​ញឹកញាប់​នៅ​មន្ទី​រពេទ្យ​មួយ​ដែល​មានគុណ​ភាព​មិន​ចាញ់​ពេទ្យ​ថៃ​ទេ​ ហើយ​ខ្លួន​ក៏​មិន​បារម្ភ​ការ​ឆ្លង​ទន្លេ​កូន​ទី​១​នេះដែរ​ បើ​ទោះបី​ជា​ត្រូវ​សម្រាល​ដោយ​វះកាត់​ក្ដី​៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម