ជីវិតកម្សាន្ដ
ទម្ងន់ក៏ស្រក សម្រស់ក៏បាក់ សាយនៅតែមានកម្លាំងចិត្តដោយសារមហាជនគាំទ្រពីគ្រប់មជ្ឈដ្ឋាន
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនិងមហាជនមួយចំនួនធំកំពុងតែសម្តែងការគាំទ្រ ហើយលើកសរសើរខ្លាំងចំពោះសកម្មភាពរបស់តារាចម្រៀងឯករាជ្យលោក សាយ ដែលបានព្យាយាមពុះពារស្វែងរកថវិកាជួយដល់មន្ទីពេទ្យកុមារអង្គរខេត្តសៀមរាប ទោះបីស្រកទម្ងន់ច្រើនគីឡូនិងមានសម្រស់ប្រែខ្មៅជាងមុនក៏ដោយ។


តាមការកត់សម្គាល់មានមហាជននិងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួន បានសម្តែងអារម្មណ៍បែបនេះថាខ្ញុំពិតជារំភើបខ្លាំងណាស់ ដោយយោងតាមគណនីរបស់តារាចម្រៀងឯករាជ្យ សាយ បានបង្ហោះអំពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អភិបាលរងនិង ប្រជាជនជាច្រើននៅក្នុងខេត្តសៀមរាប។ សកម្មភាពនេះក៏បានធ្វើឲ្យលោកកាន់តែមានអារម្មណ៍សប្បាយចិត្តនឹងការងារសង្គមបន្តទៀត។
ជាមួយគ្នានេះបើតាមការសង្កេតឃើញរាល់សកម្មភាពនិងទង្វើរជាក់ស្តែងគឺលោកសាយ បាន បង្ហាញពីក្តីរីករាយខ្លាំងចំពោះកិច្ចការងារសង្គមដែលត្រូវបានអភិបាលរង ពៅ ពិសិដ្ឋនិង ប្រជាជនទទួលរាក់ទាក់ និង ព្រមទាំងចូលរួមអមដំណើររត់ដើម្បីអបអរការមកដល់នៃកម្មវិធីរបស់លោក សាយផងដែរ ។




តាមរយៈសកម្មភាពនេះគឺមានប្រជាពលរដ្ឋជាច្រើននាំគ្នាសម្តែងអារម្មណ៍រីករាយដែល តារាចម្រៀងលោក សាយ បានចំណាយពេលវេលានិងលះបង់ទាំងកម្លាំងកាយនិង កម្លាំងចិត្តទៅលើការងារសប្បុរសធម៌ ដើម្បីរៃអង្គាសប្រាក់ជួយលើកុមារនៅមន្ទីរពេទ្យកុមារអង្គរ។ មកដល់ថ្ងៃនេះ ចំណូលដែលលោក សាយ ទទួលបានដើម្បីជួយទៅកាន់មន្ទីរពេទ្យកុមារអង្គរមានចំនួនជាង ៤២ម៉ឺនដុល្លារហើយ៕


អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖សំណាង អេលីណា ពោលប៉ុន្មានឃ្លានេះ មុនបញ្ចប់តួនាទីជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជានាឆ្នាំចាស់
ចុចអាន៖រ៉េត សារីតា អាចគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ដោយសារមានសមត្ថភាពពូកែបែបនេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


