Connect with us

ជីវិតកម្សាន្ដ

សំណាង អេលីណា ពោលប៉ុន្មានឃ្លានេះ មុនបញ្ចប់តួនាទីជាម្ចាស់មកុដបវរកញ្ញាចក្រវាលកម្ពុជានាឆ្នាំចាស់

បានផុស

នៅ

អតីតកញ្ញាឯកកម្ពុជា សំណាង អេលីណា ថ្លែងទៅកាន់បេក្ខនារីដែលនឹងក្លាយជាម្ចាស់មកុដឆ្នាំថ្មីថា ត្រូវធ្វើអ្វីៗដោយក្ដីស្រឡាញ់ និងមានទំនួលខុសត្រូវច្បាស់លាស់ជាមួយតំណែងរបស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងកម្មវិធីប្រកួតប្រជែងសម្រស់លំដាប់ពិភពលោក ​Miss Universe Cambodia 2020 នាវគ្គផ្ដាច់ព្រ័ត្រដែលទើបបញ្ចប់កាលពីយប់មិញ ក្នុងនោះអតីតបវរកញ្ញាចក្រវាលកម្ពុជា ២០១៩ សំណាង អេលីណា បានចូលរួមជាគណកម្មការ និងជាភ្ញៀវកិត្តិយសដើម្បីបំពាក់មកុដដល់កញ្ញាឯកជំនាន់ថ្មី។

រាជនីកំពូលសម្រស់របស់រាជាណាចក្រកម្ពុជារូបនេះ បានបង្ហាញខ្លួនក្នុងសម្លៀកបំពាក់ដ៏ស្រស់ស្អាត​ រួមជាមួយការចាក់បញ្ចាំងវីដេអូខ្លី ក្នុងន័យរំឭកអតីតកាលមុនគ្រងមកុដក្នុងឆ្នាំកន្លងទៅ ក៏ដូចថ្លែងអំណរគុណ ព្រមទាំងផ្ញើសារទៅបេក្ខនារីទាំង ២០ រូបផងដែរ។

កញ្ញាពោលដូច្នេះ កន្លងមកខ្លួនតែងតែជឿជាក់ថា ​ស្ត្រីគឺជាមនុស្សម្នាក់ដែលក្លាហាន និងអាចធ្វើអ្វីៗបានគ្រប់យ៉ាង ហើយការគិតនិងក្ដីសុបិនមួយនេះបានក្លាយជាការពិតនៅពេលដែលកញ្ញាបានគ្រងមកុដបវរកញ្ញាឯកកម្ពុជា ឆ្នាំ​២០១៩។ ជាក្មេងស្រីម្នាក់ដែលមានក្ដីស្រមៃ និងមានឆន្ទៈ សំណាង អេលីណា បានក្លាយជាស្ត្រីក្លាហាន មោះមុត ដែលតំណាងឲ្យកម្ពុជាក្នុងកម្មវិធីសម្រស់ក៏ធំមួយរបស់ពិភពលោកគឺ ​Miss Universe ។ កម្មវិធី និងតំណែងមួយនេះបានឆ្លុះបញ្ចាំងពីការតស៊ូ សេចក្ដីខំប្រឹង ការតាំងចិត្ត និងទំនួលខុសត្រូវដ៏ច្បាសលាស់របស់នារីខ្មែរគ្រប់រូប។ តំណែងមួយនេះ និងផ្នត់គំនិតទាំង៤ បានផ្លាស់ប្ដូរជីវិតរបស់បវរកញ្ញាយើងមកដល់សព្វថ្ងៃ។

អតីតម្ចាស់ជយលាភីរូបនេះបន្ថែមទៀតថា ចាប់តាំងពីថ្ងៃដែលចូលប្រកួត គោលបំណងរបស់ខ្លួន គឺចង់លើកការតស៊ូមតិលើការអប់រំកុមារកំព្រា ក្មេងតូចៗ និងលើកកម្ពស់ដល់ស្ត្រី។ កញ្ញាបានប្រើប្រាស់សំឡេង និងតំណែងរបស់ខ្លួន ដោយសហការជាមួយសប្បុរសជនជាច្រើនដើម្បីបំពេញនូវការសន្យាកន្លងមក។

សំណាង អេលីណា ថ្លែងជាចុងក្រោយថា “ជាការបញ្ចប់កាព្វកិច្ចមួយនេះ នាងខ្ញុំសូមបញ្ចប់ដោយក្ដីស្រឡាញ់ និងសេចក្ដីដឹងគុ អស់ពីបេះដូង។ សូមឲ្យស្ត្រីខ្មែរគ្រប់រូបដែលមានក្ដីស្រមៃ កុំបោះបង់ចោល សូមបន្តនូវក្ដីសង្ឃឹមនិងការតស៊ូ ហើយសូមឲ្យអ្នកដែលកាន់តំណែងនេះបន្តត្រូវចងចាំថា ត្រូវធ្វើដោយក្ដីស្រឡាញ់ និងមានទំនួលខុសត្រូវច្បាស់លាស់ទៅលើមកុដមួយនេះ”៕

អត្ថបទ៖ សន្យា

ចុចអាន៖ រ៉េត សារីតា អាចគ្រងមកុដបវរកញ្ញាចក្រវាលកម្ពុជា ដោយសារមានសមត្ថភាពពូកែបែបនេះ

ចុចអាន៖ ឈុតតំណាងជាតិ​បវរកញ្ញាចក្រវាល និមិត្តរូបវប្បធម៌ដ៏សំបូរបែបនៃព្រះរាជាណាចក្រកម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ២ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ២ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េ សរសើរថាកម្ពុជារីកចម្រើនឆាប់រហ័ស និងបង្ហាញបំណងពង្រីក បណ្តាក់ទុនវិនិយោគបន្ថែម

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម