ជីវិតកម្សាន្ដ
បេក្ខជន៨ក្រុម និងទោលដំបូងក្នុងវគ្គ Top20 សប្ដាហ៍ទី១ពិតជាមិនធម្មតា
បន្ទាប់ពីឆ្លងកាត់វគ្គជម្រុះដោយគណៈកម្មការ ឬវគ្គ Judge Audition ចំនួន ៤ សប្ដាហ៍កន្លងទៅ កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ បានចម្រាញ់ស្វែងរកឃើញបេក្ខជន ដែលមានទេពកោសល្យឆ្នើមចំនួន២០ក្រុម និងទោល ដើម្បីឆ្លងមកកាន់វគ្គកំពូលទាំង២០ ឬ Top20 ។
កាន់តែពិសេសជាងវគ្គមុនៗ ក្នុងវគ្គនេះ បេក្ខជនទាំង២០ក្រុមនិងទោល នឹងបង្ហាញសមត្ថភាពទៅតាមវិញ្ញាសារៀងៗខ្លួន ដែលផ្ដល់ដោយគណៈកម្មការ កាលពីថ្ងៃប្រកាសលទ្ធផលវគ្គជម្រុះដោយគណៈកម្មការ សប្ដាហ៍ទី៤។


នៅសប្ដាហ៍ទី១ នៃវគ្គកំពូលទាំង២០ បេក្ខជនដែលបានចូលរួមបង្ហាញសមត្ថភាពរួមមាន៖
១. បេក្ខជន ក្រុមមហោនារា មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “បទ ខ្មែរច្រូតស្រូវ”
២. បេក្ខនារី ស៊ី ចន្ទសុជាតា មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “របាំ សេកសារិកា”
៣. បេក្ខនារី សំ ប៉ូលីដា មកពីខេត្តព្រៃវែង ចាប់បានវិញ្ញាសា “បទ កិន្នរ”
៤. បេក្ខជន ក្រុមមរតកអង្គរ មកពីខេត្តសៀមរាប ចាប់បានវិញ្ញាសា “បទ ជើតជូនគ្រូ”
៥. បេក្ខជន សារី សិលា មកពីខេត្តព្រៃវែង ចាប់បានវិញ្ញាសា “សន្សឹមៗកុំបំបោល ក្រែងលោមិនដល់ដូចប្រាថ្នា”
៦. បេក្ខជន ក្រុមទេពបទុមវង្សពិណពាទ្យ មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “បទ ស្មឺខ័ឌ្គសមុទ្រ”
៧. បេក្ខជន ក្រុមកុញ្ជរជ័យ មកពីរាជធានីភ្នំពេញ ចាប់បានវិញ្ញាសា “បទ រោទិ៍ភពផាត់”
៨. បេក្ខជន ក្លឹបបណ្ដុះបណ្ដាលសិល្បៈវប្បធម៌ខ្មែរអង្គរ មកពីខេត្តសៀមរាប ចាប់បានវិញ្ញាសា “ដកស្រង់ពីរឿងរាមកេរ្តិ៍”
គួរបញ្ជាក់ផងដែរថា វគ្គកំពូលទាំង២០ នឹងត្រូវបែងចែកជាបីសប្ដាហ៍ ដែលសប្ដាហ៍ទី៣ ក៏ជាថ្ងៃដែលត្រូវប្រកាសលទ្ធផលរួមគ្នាផងដែរ។



កម្មវិធីវង់តន្ត្រីខ្មែររដូវកាលទី២ រៀបចំនិងផ្ដួចផ្ដើមបង្កើតឡើង ដោយសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង គាំទ្រដោយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមមិត្តតន្ត្រីករ និងមានការចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ BTV រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៧យប់តទៅ និងការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ របស់សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀងផងដែរ៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត



