ជីវិតកម្សាន្ដ
មកស្គាល់ម្ចាស់ដើមបទ “ក្រមុំស្រុកស្រែ” ឬបទ “ជំនោរដើមខែ” និងជីវប្រវត្តិខ្លះៗក្នុងទសវត្ស៨០
ថ្មីៗនេះបានផ្ទុះនូវរឿងដ៏ចម្រុងចម្រាស់រវាងកំពូលតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា និងតារាវ័យក្មេង បាន មុន្នីល័ក្ខ ព្រោះតែយកបទ ជំនោរដើមខែ យកទៅច្រៀងឡើងវិញដោយមិនបានរក្សាឈ្មោះម្ចាស់ដើមពោលគឺគ្រាន់តែដាក់ថា បទមរតកដើមប៉ុណ្ណោះ។
ជុំវិញបញ្ហានេះដែរគេក៏សង្កេតឃើញថា ភ្លាមៗនោះត្រូវបានតារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ចេញមុខប្រិតកម្មដោយទាមទារសិទ្ធិជាម្ចាស់បទ” ជំនោរដើមខែ” ពីតារាចម្រៀងស្រីកញ្ញា បាន មុន្នីល័ក្ខ។ដោយឡែកទន្ទឹមគ្នានេះដែរក៏ស្រាប់តែមានការទម្លាយពីក្រុមអ្នកស្រាវជ្រាវប្រវត្ដិសិល្បករ-សិល្បការិនីខ្មែរនូវបទ”ក្រមុំស្រុកស្រែ” ឬបទ”ជំនោរដើមខែ ” ដែលច្រៀងដោយអ្នកចម្រៀងទស្សវត្ស៨០ គឺលោកស្រី ម៉ម សុខា។

យោងតាមការបង្ហោះនៅលើផេករបស់ក្រុមព្រះសុរិយា បានរៀបរាប់ថា ទីបំផុតក្រុមព្រះសុរិយារកឃើញរូបថតលោកស្រី ម៉ម សុខា អ្នកចម្រៀងដ៏ល្បីល្បាញកាលពីទសវត្ស៨០ហើយ។ នៅក្នុងពេលនេះមានមហាជនច្រើនណាស់ចង់ឃើញភក្ត្រានៃតារាចម្រៀង ម៉ម សុខា ដែលជាម្ចាស់ដើមនៃបទ ជំនោរដើមខែ ឥលូវនេះក្រុមព្រះសុរិយាបានរកឃើញហើយ។
ប្រភពបានបន្តថា នេះគឺជារូបថតដ៏កម្ររបស់លោកស្រី ម៉ម សុខា តារាចម្រៀងប្រចាំក្រុមតន្ត្រីវិទ្យុជាតិ(វិទ្យុសម្លេងប្រជាជនកម្ពុជា) កាលពីទសវត្ស៨០ និងជាម្ចាស់បទជំនោរដើមខែដែលមហាជនចង់ឃើញរូបលោកស្រីណាស់ ខណ:ដែលក្នុងបណ្តេញសង្គមហ្វេសបុកឬយូធូបពុំមាននរណាមានរូបលោកស្រីឡើយ។

ប្រភពលើកឡើងទៀតថា លោកស្រី ម៉ម សុខា ជាអ្នកចម្រៀងដែលមានទឹកដមសំនៀងផ្អែមស្រទន់ប្រកបដោយមនោសញ្ចេតនា ពិសេសបទស្នេហាជាតិតែម្តង។
លោកស្រីមានឈ្មោះល្បីល្បាញយ៉ាងខ្លាំងក្នុងសម័យសាធារណរដ្ឋប្រមានិតកម្ពុជា និងសម័យរដ្ឋកម្ពុជា។ក្រៅពីបទជំនោរដើមខែ គឺមានបទល្បីៗរបស់លោកស្រីមានច្រើនដូចជា, បទ បងនៅទីណា?,បទ ចម្រៀងអវសាន្ត ,បទ ព្យុះជីវិត ,បទ បងនឹកឃើញទេ ,បទ ឬស្សីបែកគុម្ភ ជាដើម។
លោកស្រី ម៉ម សុខា មានឈ្មោះដើមថា អែម សុខា កើតនៅឆ្នាំ១៩៥៧ នាស្រុកសង្កែ ខេត្តបាត់ដំបង។ ក្រោយរបបខ្មែរក្រហមបញ្ចប់ទៅ លោកស្រីបានក្លាយជាអ្នកចម្រៀងមួយរូបនៃវង់តន្ត្រីវិទ្យុជាតិ ក្រោមការបង្ហាត់បង្រៀនពីឪពុកចិញ្ចឹមរបស់លោកស្រី គឺលោកសាស្ត្រាចារ្យ ម៉ម ប៉ុណ្ណារ៉ាយ។

លោកស្រីគឺជាភរិយារបស់លោក ម៉ម វីរដ្ឋា ជាអ្នកចម្រៀង និងតន្ត្រីករដ៏ល្បីល្បាញមួយរូប។ លោកស្រី ម៉ម សុខា បានលាចាកលោកទៅនៅខែឧសភា ឆ្នាំ១៩៩៤ ដោយជំងឺបេះដូងរីក។ នេះបើតាមការបញ្ជាក់ពីក្រុមព្រះសូរិយា។
បើងាកមកចាប់អារម្មណ៍បទ”ជំនោរដើមខែ”ដែលច្រៀងឡើងវិញដោយអ្នកនាង ម៉េង កែវពេជ្ជតា នាពេលបច្ចុប្បន្នឯណេះវិញ ក៏មានការលើកវែកញែកផងដែរ ខណ:បទនេះ គឺត្រូវបានគេយកមកសម្រួលបទភ្លេងនិងទំនុកច្រៀងខ្លះៗដើម្បីឲ្យត្រូវទៅនឹងបរិបទសង្គមបច្ចុប្បន្ន។ ជាក់ស្តែងបទ”ក្រមុំស្រុកស្រែ ” ឬជំនោរដើមខែ”ដែលចម្រៀងដោយ ម៉េង កែវពេជ្ជតា គេឃើញកែទំនុកច្រៀង ឬប៉ារូខ្លះពីបទរបស់អ្នកចម្រៀងទស្សវត្ស៨០ គឺលោកស្រី ម៉ម សុខា។
តារាចម្រៀងអ្នកនាង ម៉េង កែវពេជ្ជតា ធ្លាប់បានអះអាងថា បទ ជំនោរដើមខែ ជាបទចម្រៀងដ៏មានប្រជាប្រិយភាពខ្លាំងក្នុងចំណោមបទល្បីៗជាច្រើនរយពាន់បទរបស់ខ្លួន។ ថ្វីត្បិតតែបទនេះមានប្រភពពីអ្នកចម្រៀងរៀមច្បងជំនាន់សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ( ១៩៧៩-៨៩ ) គឺលោកស្រី ម៉ម សុខា ដែលប្រគុំភ្លេងដោយក្រុមតន្ត្រី វិទ្យុជាតិកម្ពុជា។

ប៉ុន្តែចំពោះទំនុកច្រៀងចាស់នោះត្រូវបានអ្នកនាង ម៉េង កែវពេជ្ជតា បញ្ជាក់ថា ខ្លួនបានកែសម្រួលជាថ្មីខ្លះដើម្បីតម្រូវតាមតថភាពសង្គមសម័យព្រះរាជាណាចក្រកម្ពុជា គឺប្តូរពីបទចម្រៀងបែបនយោបាយមកជាបែបជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាកសិករខ្មែរទូទៅវិញ ដោយកាលណោះ ពេជ្ជតា បានប្រើពេលប្រើគំនិត និងដាក់អារម្មណ៍បញ្ចូលតួខ្លាំងណាស់ទំរាំបទនេះក្លាយជាបទចម្រៀងមានអត្ថន័យសមស្រប និងកាន់តែពេញនិយមសម្រាប់អ្នកស្តាប់គ្រប់ស្រទាប់៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


