ជីវិតកម្សាន្ដ
មកស្គាល់បវរកញ្ញាម្ចាស់ពានរង្វាន់ធំៗទាំង ៩រូប ប្រចាំកម្មវិធី Miss Grand ឆ្នាំនេះ
កម្មវិធីប្រកួតបវរកញ្ញាឯក Miss Grand Cambodia 2021 បានបញ្ចប់ទៅហើយនាពេលថ្មីៗនេះ ដោយបានរកឃើញម្ចាស់គ្រងមកុដឯក និងម្ចាស់ជយលាភីដទៃជាច្រើនរូបទៀត។

បេក្ខនារី ២៥រូប តំណាង ២៥ខេត្ត-ក្រុងទូទាំងប្រទេស បានធ្វើឱ្យឆាក MGC 2021 កាន់តែគួរចាប់អារម្មណ៍ និងរំភើប ព្រោះបេក្ខភាពម្នាក់ៗបានពាំនាំជាមួយនូវសម្រស់ស្រស់ស្អាត និងទេពកោសល្យពូកែរៀងខ្លួនមកបង្ហាញយ៉ាងជឿជាក់ជាទីបំផុត។

ក្រៅពីម្ចាស់ពានរង្វាន់ឯក កម្មវិធី MGC 2021 ក៏បានរកឃើញម្ចាស់ពានរង្វាន់ផ្សេងទៀត ដែលសុទ្ធសឹងតែជាបវរកញ្ញាមានសមត្ថភាព និងរូបសម្បត្តិស្រស់ត្រកាលផងដែរ ដែលក្នុងនោះរួមមានបេក្ខនារី ៩នាក់ ដែលបានឈ្នះពានរង្វាន់ចំនួន ៩ ពីកម្មវិធីគឺ៖
១. Best Introduction Award-ពានរង្វាន់ការណែនាំខ្លួនបានល្អបំផុត
បវរកញ្ញាតំណាងខេត្ត ក្រចេះ កញ្ញា លឹម ដានីន

២. Best Swim Suit Award–ពានរង្វាន់ស្លៀកឈុតហែលទឹកស្អាតបំផុត
បវរកញ្ញាតំណាងខេត្ត កំពង់ចាម កញ្ញា អ៊ិន លក្ខិណា

៣. Best National Custom Award–ពានរង្វាន់ឈុតតំណាងជាតិល្អបំផុត
បវរកញ្ញាតំណាងខេត្ត សៀមរាប កញ្ញា ប៊ី ហ្សា

៤. Best Evening Grown Award–ពានរង្វាន់ឈុតស្រមោលសរស្អាតបំផុត
បវរកញ្ញាតំណាងខេត្ត កំពត កញ្ញា កែវ សេងលីហួ

៥. Best Make Up Award–ពានរង្វាន់អ្នកផាត់មុខស្អាតបំផុត
បវរកញ្ញាតំណាងខេត្ត កោះកុង កញ្ញា ភឹម ស្រនោ

៦. Best Characteristic Award–ពានរង្វាន់បវរកញ្ញាឯកអត្តចរិតល្អ
បវរកញ្ញាតំណាងខេត្ត សៀមរាប កញ្ញា ប៊ី ហ្សា

៧. Miss Popular Award–ពានរង្វាន់បវរកញ្ញាមានប្រជាប្រិយបំផុត
បវរកញ្ញាតំណាងខេត្ត តាកែវ កញ្ញា ភូ ផាត់ធីយ៉ា

៨. Miss Rising Star Award
បវរកញ្ញាតំណាងខេត្ត ព្រះវិហារ កញ្ញា វ៉ា ម៉ាលីណា

៩. Miss Charming Award–ពានរង្វាន់បវរកញ្ញាទាក់ទាញបំផុត
បវរកញ្ញាតំណាងខេត្ត កំពង់ធំ កញ្ញា អុល រីណា

គួររំឭកថា MGC 2021 ម្ចាស់ជយលាភីបានទៅលើ បេក្ខនារីតំណាងខេត្ត បាត់ដំបង កញ្ញា ប៉ូគឹមថង សុតធីតា

-បវរកញ្ញារងទី ១ (1st Runner Up) បេក្ខនារីតំណាងខេត្ត កំពង់ចាម កញ្ញា អ៊ិន លក្ខិណា

-បវរកញ្ញារងទី ២ ( 2nd Runner Up) បេក្ខនារីតំណាងខេត្ត ព្រះសីហនុ កញ្ញា អែម គុនថង

-បវរកញ្ញារងទី៣ (3rd Runner Up) បេក្ខនារីតំណាងខេត្ត កំពត កញ្ញា កែវ សេងលីហួ

-បវរកញ្ញារងទី៤ (4th Runner Up) បេក្ខនារីតំណាងខេត្ត កំពង់ឆ្នាំង សុខ រ៉ាត់ចារៈកន

អត្ថបទ៖ សន្យា
ចុចអាន៖ ដឹងចម្លើយរបស់ ប៉ូគឹមថង សុតធីតា ទើបច្បាស់ថា ពិតជាសក្តិសមឈ្នះមកុដ MGC 2021
ចុចអាន៖ ប៉ូគឹមថង សុតធីតា ធ្លាប់ឆ្លងកាត់ការប្រកួតរហូត ៨ដងឯណោះ ទម្រាំក្លាយជាម្ចាស់មកុដ Miss Grand ឆ្នាំនេះ

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?