Connect with us

ជីវិតកម្សាន្ដ

តារាកំប្លែង នាយ គ្រៀវ ទទួលមរណភាពក្នុងអាយុ៥៩ឆ្នាំ​

បានផុស

នៅ

បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ និង​បាត់​មុខ​ពី​សិល្ប​:​រយ​:​ពេល​ច្រើន​ឆ្នាំ ​តារា​កំប្លែង​នាយ គ្រៀវ ពេលនេះក៏មាន​ដំណឹង​ដ៏​ភ្ញាក់ផ្អើល​និង​រន្ធត់​ថា ​នាយ​បានទទួល​មរណភាព​ហើយ​។​

បើ​យោងតាម​ការបញ្ជាក់​ពី​លោក ​ហេង ឡុង ប្រ​ធាន​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម​បាន​ឲ្យដឹង​ថា​តារា​កំប្លែង​ជើងចាស់​លោក នូ សា​រុំ ហៅ​នាយ គ្រៀវ បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២០​ ខែតុលា ឆ្នាំ​២០២១​ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃ​ត្រង់​ក្នុង​ជន្មាយុ​៥៩​ឆ្នាំ​ ដោយ​រោគាពាធ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ឡុង បន្តទៀតថា ​បច្ចុប្បន្ន​សព នាយ ​គ្រៀវ បាន​តម្កល់​នៅ​គេហដ្ឋាន​ស្ថិតនៅ​ផ្ទះ​លេខ​២៣៩​ផ្លូវ​៣៥៧ សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ ។​

តាមរយ​:​ដំ​ណឹ​មរណ​:​ទុក្ខ​ដ៏​សោកសៅ​ និង​ក្រៀមក្រំ​បំផុត​នេះដែរ​គេ​ឃើញ​មាន​អ្នកគាំទ្រ​ និង​មហាជន​ព្រម​ទាំង​អ្នកសិល្ប​:​ជាច្រើន​បាន​សម្តែង​ការចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​។​

មរណភាព​របស់​តារ​កំប្លែង​នាយ គ្រៀវ គឺជា​ការបាត់​បង់​នូវ​ធន់​ធាន​សិល្បករ​មួយរូប​ផ្នែក​កំប្លែង​ដ៏​មាន​ទេព​កោសល្យ​ក្នុង​បុព្វហេតុ​លើកស្ទួយ​តម្លៃ​វប្បធម៌​ជាតិខ្មែរ​ និង​ជាការ​បាត់បង់​នូវ​ស្វាមី​ឪពុក ជីតា មួយរូប​ដ៏​ល្អ​និង​ជាទីគោរព​ស្រឡាញ់​ប្រកបដោយ​ព្រហ្ម​វិហារ​ធម៌​ផងដែរ ៕

អត្ថបទ៖ ចាន់​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១០ នាទី មុន

រុស្ស៊ី កាន់តែមានព័ស្តុតាង អ៊ុយក្រែន ជាប់ពាក់ព័ន្ធការវាយប្រហារភេរវកម្ម មិនអាចប្រកែកបាន

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

តុលាការឧក្រិដ្ឋកម្មទីក្រុងបាងកក កាត់ទោសមនុស្សជិត ៧០នាក់ពាក់ព័ន្ធនឹងការតវ៉ាដ៏ធំ កាលពីឆ្នាំ ២០០៨

ព័ត៌មានជាតិ១៦ ម៉ោង មុន

រដ្ឋបាលខណ្ឌប្ញស្សីកែវ ឆ្លើយតបចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់រដ្ឋបាលខណ្ឌ

ព័ត៌មានជាតិ១៦ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀងថា ធនធានមនុស្សជំនាញ ​​ជួយជំរុញ​ទាក់ទាញដល់​អ្នក​​វិនិយោគ​

ព័ត៌មានជាតិ១៦ ម៉ោង មុន

កម្ពុជា នឹងកែក្រមទាំង៤ឡើងវិញឱ្យត្រូវនឹងបញ្ហាសង្គមបច្ចុប្បន្ន ដោយប្រើកូនខ្មែរសុទ្ធសាធ លែងពឹងបរទេស

Sokha Hotels

ព័ត៌មានពេញនិយម