ជីវិតកម្សាន្ដ
គ្រួសារលោកតា សង់ស៊ីស ដល់ថ្នាក់លើកដៃសំពះសុំឲ្យជួយទិញផ្ទះ
ជារឿងដ៏គួរឲ្យអាណិត និងភ្ញាក់ផ្អើលមួយទៀត ខណៈដែលមុននេះមានដំណឹងថា ដោយសាររឿងបំណុលច្រើនពេក ទើបគ្រួសារតារាកំប្លែងលោកតា សង់ស៊ីស លើកដៃសំពះសុំឲ្យបងប្អូនជួយទិញផ្ទះគាត់ផងដែរ។

បើយោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុកលោក អ៊ឹម ជីវ៉ា នៅរសៀលថ្ងៃនេះ បានរៀបរាប់ថា អាណិតគាត់ណាស់ ក្រុមគ្រួសារតារាកំប្លែងសង់ស៊ីសស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំឲ្យបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេ ដែលជំពាក់មានចំនួនជាង១០ម៉ឺនដុលា្លរ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់លក់ ក្នុងតម្លៃ២២ម៉ឺនដុល្លារ។

លោកបានបញ្ជាក់ថា ព្រឹកមិញនេះខ្ញុំបាទបានធ្វើដំណើរទៅផ្ទះតារារូបនេះ បានជួបជាមួយតារាកំប្លែងលោកតា សង់ស៊ីស, អ្នកនាង កាឆយ, លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស។ ពេលទៅជួបពួកគាត់ គឺទម្រាំលើកដៃសុំឲ្យបងប្អូនជួយនេះ គឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំឲ្យបងប្អូនដែលមានថវិកាច្រើនជួយទិញផ្ទះគាត់ផង ព្រោះពីមួយថ្ងៃទៅមួយថ្ងៃរកចំណូលមិនបានហើយបើទុកយូរតទៀត គឺគ្មានលទ្ធភាពសងគេទេ ។



តារាចម្រៀងអ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះ គឺដោយសារតែមួយរយៈមុននេះ គឺខ្ចីគេទៅព្យាបាលជំងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ។ ប្រភពបញ្ជាក់ទៀតថា ចំណែកឯស្ថានភាពរបស់តារាកំប្លែងលោកតា សង់ស៊ីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


