ជីវិតកម្សាន្ដ
តួ Ali ក្នុងរឿង “Squid Game” រងសម្ពាធខ្លាំង កំលុងពេលសម្ដែង
តារាសម្ដែងឥណ្ឌា Anupam Tripathi ដែលដើរតួជា Ali ក្នុងខ្សែភាពយន្ត “Squid Game” ទទួលបានប្រជាប្រិយភាពខ្លាំងឡើងៗ បន្ទាប់ភាពយន្តនេះចាក់បញ្ចាំង ខណៈលោកបានទម្លាយអារម្មណ៍តានតឹងមួយចំនួន កំលុងពេលសម្ដែង។
![기사 대표 이미지:[SBS Star] Anupam Tripathi Talks About Feeling Pressured to Act in Squid Game](https://img.sbs.co.kr/newimg/news/20211202/201614866_1280.jpg)
តាមរយៈបទសម្ភាសន៍ ក្នុងកម្មវិធីទូរទស្សន៍របស់ MBC “Radio Star” កាលពីថ្ងៃទី១ ខែធ្នូ Ali បានរៀបរាប់ពីសម្ពាធផ្លូវអារម្មណ៍ក្នុងពេលសម្ដែង “Squid Game” របស់ Netflix ដែលបានចាក់ផ្សាយកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ។

តួអង្គ Ali រូបនេះ និយាយថា លោកចាំមិនភ្លេចនោះទេ ពេលសម្ដែងជា Player 199។ លោកពិតជាចូលចិត្តតួអង្គនេះ វាពិតជារំភើប ហើយតាមរយៈតួនេះដែរ ជីវិតរបស់លោកផ្លាស់ប្តូរជាច្រើន។

ទន្ទឹមនឹងនេះ លោកក៏រងសម្ពាធខ្លាំងណាស់ដែរ ព្រោះត្រូវសម្ដែងជាមួយរៀមច្បងជើងចាស់លោក Lee Jung Jae និងតារាម៉ូឌែលល្បីឈ្មោះ កញ្ញា Park Hae Soo។ Ali ព្រួយបារម្ភផង និងភ័យផង ដោយខ្លាចថា សម្ដែងមិនបានល្អ។
ទោះយ៉ាងណា ក្រោយភាពយន្តនេះចេញផ្សាយ តួអង្គ Ali មានសន្ទុះគាំទ្រខ្លាំងលើសមត្ថភាពសម្ដែង និងត្រូវផលិតករនានា ទាក់ទងថតរឿងជាបន្តបន្ទាប់។

គួររំលឹកថា ក្នុងខ្សែភាពយន្ត “Squid Game” លោក Anupam Tripathi ដើរតួជា Ali ដែលជាកម្មករចំណាកស្រុកប៉ាគីស្ថាន និងត្រូវបានថៅកែកេងប្រាក់ខែ ទើបលោកបង្ខំចិត្តចូលលេងហ្គេមរមណៈ ចោលប្រពន្ធដែលកំពុងមានផ្ទៃពោះ។ ក្នុងនោះ Ali មិនទទួលបានជោគជ័យលើការប្រកួតប្រជែងនោះទេ លោកបានស្លាប់ក្នុងហ្គេមទី៤៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ តួឯកប្រុស “Squid Game” តាមពិតជាម្ចាស់ជំនួញធំៗរហូតដល់ទៅ ៣
ចុចអាន៖ ចុងឆ្នាំមិនដឹងទៅណា! មកមើលរឿងភាគកូរ៉េល្បីៗ កំពុងចាក់បញ្ចាំងទូទាំងពិភពលោក

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ