ជីវិតកម្សាន្ដ
រាំលេងជាមួយ តន់ ចន្ទសីម៉ា ជាង ១០០ បទ ថែមទាំងភ្លក់ម្ហូបអ្នកខេត្តសៀមរាប ដោយឥតគិតថ្លៃ
នៅសល់តែប៉ុន្មានថ្ងៃទៀតពិធី”បុណ្យភូមិសៀមរាប” ដែលធ្វើនៅទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេង ណាវ៉ាត្រា ស្រុកបន្ទាយស្រីសៀមរាប នឹងមកដល់ហើយ។ ក្រៅពីការច្រៀងរាំដោយផ្ទាល់ជាមួយកំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា ជាង ១០០ បទ ពុកម៉ែបងប្អូនអាចទស្សនាទម្រង់សិល្បៈបុរាណជាច្រើនមុខ និងភ្លក់មុខម្ហូបអ្នកខេត្តសៀមរាបទាំង ១២ ស្រុក ដោយឥតគិតថ្លៃថែមទៀតផង។

ពុកម៉ែបងប្អូនបានត្រៀមខ្លួនហើយឬនៅ សម្រាប់ផែនការដើរលេងកម្សាន្តថ្ងៃឆ្លងឆ្នាំនេះ? សម្រាប់អ្នកទៅលេងកម្សាន្តក្នុងខេត្តសៀមរាប ឈៀងទៅទទួលយកភាពសប្បាយរីករាយ “បុណ្យភូមិសៀមរាប” ស្ថិតក្នុងស្រុកបន្ទាយស្រី គឺជាជម្រើសល្អដាច់គេ ត្បិតក្រៅពីការប្រគំតន្ត្រីហើយនោះ ក៏មានកម្មវិធីកម្សាន្តជាច្រើនផ្សេងទៀតផងដែរ។

អន្សមទឹកគ្រឿង, នំបញ្ចុកប្រដាក់, នំកាឆាយស្រួយ, នំកាឆាយរសជាតិការី, ក្រឡានដុត, សាច់ក្រកឆាគ្រឿង, ភ្លាត្រីឆៅត្រយូងចេក, សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់, មាន់អាំង, កង្កែបបោក, អាម៉ុកខ្យង, សាច់គោជ្រលួច, ខ្នប់ផ្សិត, សម្លទំពាំងវល្លិយាវ ទាំងនេះសុទ្ធតែជាមុខម្ហូបពិសេសប្រចាំតំបន់ ត្រៀមសម្រាប់ជូនពុកម៉ែបងប្អូនដែលបានអញ្ជើញមកចូលរួមកម្មវិធី បុណ្យភូមិសៀមរាប ភ្លក់រសជាតិដោយសេរី និងឥតគិតថ្លៃ។








កំពូលតារាចម្រៀង Cam.pop Galaxy Navatra កញ្ញា តន់ ចន្ទសីម៉ា បានត្រៀមបទចម្រៀង រហូតដល់ជាង ១០០ បទ ក្នុងការឡើង Concert ជាលើកដំបូងរបស់នាងជូនពុកម៉ែបងប្អូនរាំលេងកម្សាន្ត។


សូមបញ្ជាក់ផងដែរ កម្មវិធី”បុណ្យភូមិសៀមរាប” នឹងធ្វើនៅថ្ងៃឆ្លងឆ្នាំទី ៣១ ខែធ្នូ ឆ្នាំ ២០២១ នេះ លើទីតាំងគម្រោងអភិវឌ្ឍន៍ដីឡូតិ៍លំនៅឋាន ឡេងណាវ៉ាត្រា ស្រុកបន្ទាយស្រី ចាប់ពីម៉ោង 11:00ព្រឹក ដល់ម៉ោង 6:00 ល្ងាច។ កម្មវិធីក៏មានការផ្សាយផ្ទាល់ តាមកញ្ចក់ទូរទស្សន៍អាស៊ីអាគ្នេយ៍ផងដែរ៕



-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


