ជីវិតកម្សាន្ដ
Justin Bieber ឆ្លងកូវីដ ក្រោយចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ មួយថ្ងៃ
តារាចម្រៀងប៉ុបជនជាតិកាណាដា Justin Drew Bieber បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩, មួយថ្ងៃបន្ទាប់ពីគាត់ចាប់ផ្តើមការប្រគំតន្ត្រីទេសចរណ៍ពិភពលោកនៅទីក្រុង San Diego កាលពីថ្ងៃសុក្រទី១៨ខែកុម្ភៈ។

ការសម្តែងនៅ T-Mobile Arena ក្នុងទីក្រុង Las Vegas ដែលគ្រោងធ្វើឡើងនៅថ្ងៃអាទិត្យ ត្រូវបានពន្យារពេលដល់ថ្ងៃទី២៨ខែមិថុនាវិញ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមពីសំណាក់តំណាងរបស់ Justin។
ការប្រគំតន្ត្រីលើកទី៣នៃដំណើរទេសចរណ៍នេះនៅ Gila River Arena ក្នុងទីក្រុង Glendale រដ្ឋ Arizona នៅថ្ងៃអង្គារ ក៏ត្រូវបានពន្យារទៅដល់ចុងខែមិថុនាផងដែរ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ជាការពិតណាស់ Justin មានការខកចិត្តយ៉ាងខ្លាំង ប៉ុន្តែសុខភាព និងសុវត្ថិភាពរបស់ក្រុមការងារ និងអ្នកគាំទ្ររបស់គាត់គឺតែងតែជាអាទិភាពទី១”។
ទោះបីជាយ៉ាងណាក៏ដោយ តំណាងរបស់តារាចម្រៀងរូបនេះ បានបដិសេធធ្វើអត្ថាធិប្បាយថាតើសមាជិកផ្សេងទៀតនៃយុទ្ធនាការនេះ ក៏បានធ្វើតេស្តវិជ្ជមានកូវីដដែរឬក៏អត់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ លេចមុខក្នុងវិស័យម៉ូដប៉ុន្មានឆ្នាំ ប្រពន្ធ Justin Bieber រកបានខ្ទង់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


