ជីវិតកម្សាន្ដ
វណ្ណដា និងថេណា ជាតារាងចម្រៀងកម្ពុជា មានប្រជាប្រិយភាពបំផុតនៅលើ កម្មវិធីស្ដាប់ចម្រៀង Spotify
ដើម្បីអបអរខួបមួយឆ្នាំនៃការមានវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Spotify បានចេញផ្សាយទិន្នន័យថ្មីមួយ ដែលបង្ហាញថា តារាចម្រៀងរ៉េប វណ្ណដា បានស្ថិតនៅកំពូលតារាងនៃតារាចម្រៀងក្នុងស្រុក ដែលមានអ្នកស្តាប់ច្រើនបំផុត និងជាតារាចម្រៀងកម្ពុជាដែលមានអ្នកស្តាប់ច្រើនបំផុតនៅបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសថៃ។
Spotify ក៏ជាភ្លែតហ្វមស្តាប់ចម្រៀងដ៏មានប្រជាប្រិយភាពផងដែរសម្រាប់អ្នកគាំទ្ររបស់តារាចម្រៀង និងអ្នកនិពន្ធ ថេណា ដែលតារារូបនេះបានក្លាយជាតារាចម្រៀងកម្ពុជា ដែលមានអ្នកស្តាប់ច្រើនជាងគេទី២។ ចាប់តាំងពីក្រុមហ៊ុន Spotify បានដាក់ដំណើរការសេវាស្តាប់ចម្រៀងរបស់ខ្លួនក្នុងប្រទេសកម្ពុជាមក ចំនួនចម្រៀងរបស់គាត់ដែលត្រូវបានគេចាក់ស្តាប់តាមអនឡាញបានកើនឡើងជិតទ្វេដង។
ប្រជាពលរដ្ឋកម្ពុជាក៏បានចាក់ស្តាប់ចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត ផងដែរ ដែលគាត់បានក្លាយជាដែលតារាចម្រៀងដែលមានអ្នកស្តាប់ច្រើនជាងគេលំដាប់ទី ៣ នៅកម្ពុជា។ ចម្រៀងរបស់លោកដែលមានចំណងជើងថា “ម៉ាពីនក” គឺជាបទចម្រៀងរបស់កម្ពុជាដែលមានអ្នកស្តាប់ច្រើនបំផុតនៅលើភ្លែតហ្វមស្តាប់ចម្រៀងរបស់ក្រុមហ៊ុន Spotify នៅឆ្នាំ ២០២១។ ក្រៅពីនេះ តារាងចម្រៀងដែលជាប់ចំណាត់ថ្នាក់ទី៤ បានទៅលើលោក ម៉ានិត និងទី៥ បានទៅលើក្រុម Smallworld Smallband។
លោក Niklas Lundberg ប្រធានផ្នែកទីផ្សារថ្មី (New Markets) នៃក្រុមហ៊ុន Spotify បានមានប្រសាសន៍ថា “ចាប់តាំងពីដាក់ដំណើរការសេវាស្តាប់ចម្រៀងក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក យើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅខ្លាំងក្នុងប្រទេសកម្ពុជាពីអ្នកប្រើប្រាស់ និងសិល្បករសិល្បការនី។ វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលឃើញថា ភ្លែតហ្វមរបស់យើងទាក់ទាញសិល្បករសិល្បការី និងទស្សនិកជនក្នុងស្រុក ហើយផ្តល់ឱកាសបន្ថែមទៀតដល់តារាចម្រៀងកម្ពុជាឱ្យទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ”។
នៅលើឆាកអន្តរជាតិវិញ តារាចម្រៀងបរទេសដែលមានអ្នកស្តាប់ច្រើនជាងគេបំផុតគិតចាប់ពីការដាក់ដំណើរការសេវាស្តាប់ចម្រៀងអនឡាញរបស់ក្រុមហ៊ុន Spotify គឺក្រុម BTS, Justin Bieber, Taylor Swift, Olivia Rodrigo និង Ariana Grande។ បទដែលទទួលបានការស្តាប់ច្រើនជាងគេចំនួន៥ ក្នុងប្រទេសកម្ពុជារួមមាន STAY ដែលច្រៀងដោយតារាចម្រៀង Justin Bieber និងក្រុម The Kid LAROI បទ Drivers License បទ Good 4 U និង Deja Vu ដែលច្រៀងដោយ Olivia Rodrigo និងបទ Double Take ដែលច្រៀងដោយ dhruv។ ក្រៅពីនេះ ចម្រៀងរបស់ក្រុម BTS និងរបស់តារាចម្រៀង Giveon ក៏មានអ្នកស្តាប់ច្រើនផងដែរ។
អ្នកនាង Julia Levander ប្រធានផ្នែកទំនាក់ទំនងទទួលបន្ទុកទីផ្សារថ្មីរបស់ក្រុមហ៊ុន Spotify ថ្លែងថា “ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះដែលក្រុមហ៊ុន Spotify ចូលក្នុងទីផ្សារកម្ពុជា មានការបង្ហាញចំណាប់អារម្មណ៍ស្តាប់ចម្រៀង ទាំងចម្រៀងរបស់តារាងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ដោយតារាចម្រៀង វណ្ណដា ក្រុមតន្ត្រី BTS និងក្រុម BLACKPINK កំពុងស្ថិតនៅក្នុងបញ្ជីដែលមានអ្នកស្តាប់ច្រើនបំផុត រួមជាមួយតារាងចម្រៀងផ្សេងទៀតដូចជា Justin Bieber, Taylor Swift និង Olivia Rodrigo។ យើងសម្លឹងឆ្ពោះទៅរកការបន្តការតភ្ជាប់អ្នកគាំទ្រជាមួយតារាចម្រៀងដែលពួកគេស្រលាញ់ និងផ្តល់ជូនសិល្បករនិងសិល្បការីក្នុងស្រុកនូវឧបករណ៍ និងគំនិតដែលអាចផ្តល់លទ្ធភាពឱ្យពួកគេចាប់យកទស្សនិកជនថ្មី”។
ក្រៅពីអាចចូលស្តាប់ចម្រៀងបានតាមរយៈគណនី Spotify មិនគិតថ្លៃ និងគណនី Spotify គិតថ្លៃ ប្រជាពលរដ្ឋកម្ពុជាក៏អាចចូលទៅកាន់មុខងារដែលទើបនឹងដាក់ដំណើរការថ្មីមួយផងដែរ នោះគឺ “Lyrics” ដែលជាផលិតផលថ្មីសាមញ្ញ និងអាចចែករំលែកបាន ដែលអាចឱ្យអ្នកប្រើប្រាស់ចូលទៅយកអត្ថបទចម្រៀងដែលពួកគេចូលចិត្តដោយផ្ទាល់នៅក្នុងកម្មវិធី Spotify។ អត្ថបទចម្រៀងល្បីៗអាចរកបានជាភាសាដើមរបស់បទចម្រៀងទាំងនោះ រួមទាំងអត្ថបទចម្រៀងភាសាខ្មែរផងដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុន Spotify គឺជាក្រុមហ៊ុនផ្តល់សេវាជាវតន្ត្រីស្តាប់អនឡាញដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៤០៦លាននាក់ និងមានអ្នកជាវសេវាបង់ប្រាក់ (Premium Subscribers) ចំនួន ១៨០ លានគណនី។ ដោយមានវត្តមានក្នុងទីផ្សារចំនួន១៨៤ នៅទូទាំងពិភពលោក មានផតខាសត៍ (podcast) ជាង ៣,៦លាន និងមានចម្រៀងជាង ៧២លានបទ ក្រុមហ៊ុនបានផ្លាស់ប្តូររបៀបស្តាប់តន្ត្រី និងផតខាសត៍របស់អ្នកស្តាប់៕
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ