ជីវិតកម្សាន្ដ
ទុក្ខផ្ទួនៗ! សុខ រ៉ាស៊ី បាត់បង់បងប្រុសម្នាក់ទៀត បន្ទាប់ពីមរណភាពលោក អៀង ចេនឡា
ពិតជារឿងដែលគួរឲ្យរន្ធត់ណាស់ និងសោកសៅខ្លាំងណាស់សម្រាប់ពិធីករលោក សុខ រ៉ាស៊ី ខណៈដែលលោក អៀង ចេនឡា ត្រូវជាបងប្រុសបង្កើតទទួលមរណភាពមិនទាន់បាន ១ ខែផង ឥឡូវស្រាប់តែត្រូវបាត់បង់បងប្រុសថ្លៃជាទីស្រលាញ់ម្នាក់ទៀត។

នៅលើគណនីហ្វេសប៊ុករបស់ពិធីករលោក សុខ រ៉ាស៊ី កាលពីព្រលប់ថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២២ ម្សិលមិញគេឃើញលោកបានបង្ហោះរូបភាពកាត់ទុក្ខដ៏ក្រៀមក្រំបង្កការភ្ញាក់ផ្អើល និងការសួរនាំជាច្រើនពីមហាជន។ លោកបានរៀបរាប់សារសោកសៅថា ហេតុអី្វមនុស្សល្អៗឆាប់ចាកចេញម្ល៉េះ។

ពិធីករលោក សុខ រ៉ាស៊ី បានបន្តថា ប្អូនទទួលយកមិនបានទេបងប្រុសដ៏ល្អរបស់ប្អូន។ តាមរយៈដំណឹងនៃមរណទុក្ខដ៏ក្រៀមក្រំនេះគេឃើញមានអ្នកសិល្បៈនិងមហាជនជាច្រើនបានផ្ញើសារចូលរួមរំលែកទុក្ខគ្រប់គ្នា ខណៈមានខ្លះទៀតបានសួរថាអ្នកដែលស្លាប់ត្រូវជាអ្វីនឹងលោកដែរ?។ ចម្លើយត្រូវបានលោក សុខ រ៉ាស៊ី បញ្ជាក់ដោយខ្លីថា គាត់ត្រូវជាបងថ្លែរបស់លោក។

សូមបញ្ជាក់ថា គិតមកទល់ពេលនេះលោក សុខ រ៉ាស៊ី និងក្រុមគ្រួសារទើបតែបាត់បង់បងប្រុសបង្កើតជាទីស្រលាញ់គឺលោក អៀន ចេឡា មិនបាន ១ ខែទេ។ ប៉ុន្តែឥឡូវនេះ ក៏ត្រូវបានបាត់បង់សមាជិកគ្រួសារម្នាក់ទៀតទាំងក្តីអាល័យបំផុត។ គេចាំបានថា តារាចម្រៀងលោក អៀង ចេន ឡាន បានទទួល រណភាពកាលពីយប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២២ ដោយសារជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


