ជីវិតកម្សាន្ដ
ពិធីការិនី វីតវីត កំពុងជាប់គាំងនៅអាមេរិកជាមួយម្តាយ
ពិធីការិនីសម្បូរវោហារស័ព្ទកញ្ញា វីតវីត បានទម្លាយអារម្មណ៍មិនសប្បាយចិត្ត និងថែមទាំងស្តីបន្ទោសចំពោះខ្លួនឯងថែមទៀត បន្ទាប់ពីនាងបញ្ចេញដំណឹងថា អ្នកម្តាយជាទីស្រលាញ់កំពុងធ្លាក់ខ្លួនឈឺធ្ងន់ នៅឯទឹកដីសហរដ្ឋអាមេរិក។

ការបញ្ចេញអារម្មណ៍បែបនេះ ស្របពេលដែលនាង និងម្តាយបានធ្វើដំណើរកម្សាន្តទៅលេងសហរដ្ឋអាមេរិក។ ប៉ុន្តែពេលទៅដល់ម្តាយរបស់កញ្ញាវីដវីដ បែរជាមានជំងឺត្រូវចូលសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមានរយៈពេល ១៥ ថ្ងៃទៅហើយ។ កញ្ញា វីតវីត បានប្រាប់ឲ្យដឹងថា ដំណើរនាងនិងម្តាយទៅអាមេរិកនេះ គឺដើម្បីទៅទេសចរណ៍ផង និងជួបបងស្រីដែលកំពុងរស់នៅទីនោះស្រាប់។

កញ្ញា វីតវីត បានបញ្ជាក់ឲ្យដឹងកាលពីម្សិលមិញថា បំណងនាង គឺនាំម្តាយទៅដើរលេងកម្សាន្តនៅអាមេរិកឲ្យសប្បាយតែបែរជាជួបរឿងក្រៀមក្រំបែបនេះ។ នាងថា ខ្ញុំនាំម៉ែមកដើរលេងអាមេរិកឲ្យម៉ែបានសប្បាយទោះខ្ញុំមិនចង់មកក៏ដោយ ព្រោះជាបំណងប្រាថ្នារបស់ម៉ែចង់មកលេងកូនស្រីបង តែតាំងពីមកដល់ម៉ែបែរជាត្រូវសង្គ្រោះបន្ទាន់ក្នុងមន្ទីរពេទ្យអាមេរិករហូតដល់ពេលនេះ ១៧ ថ្ងៃហើយ។

ពិធីការិនី វីតវីត បន្ថែមទៀតថា ទេសភាពដែលម៉ែបានឃើញត្រឹមបន្ទប់ ២ ម៉ែត្រ ក្នុងពេទ្យអ្វីក៏ម៉ែនៅមិនទាន់បានស្គាល់គ្រប់យ៉ាងជាកំហុសកូន។ កូនមើលថែម៉ែមិនបានដិតដល់មិនដឹងថ្ងៃណាម៉ែអាចចេញពីមន្ទីរពេទ្យ មិនដឹងថ្ងៃណាយើងអាចត្រលប់ទៅស្រុកខ្មែរវិញបានទេ៕


អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


