ជីវិតកម្សាន្ដ
ក្លាយជាឧកញ៉ា កំពូលតារាចម្រៀងព្រាប សុវត្ថិ បន្តអាជីពច្រៀងឬឈប់?
កំពូលតារាចម្រៀងមានងារជាឧកញ៉ាលោក ព្រាប សុវត្ថិ ថ្មីៗនេះបានចេញមុខស្រាយចម្ងល់ ដើម្បីឆ្លើយតបសំនួរនិងបញ្ជាក់ច្បាស់ៗនូវមន្ទិលរបស់អ្នកគាំទ្រ ក៏ដូចមហាជនដែលសួរថាតើលោកនៅបន្តអាជីពច្រៀងឬឈប់ ក្រោយក្លាយជាឧកញ៉ានិងមានមុខជំនួញក្តាប់ពេញដៃ?។
ជាការពិតណាស់កាលពីថ្មីៗកន្លងទៅ ស្របពេលដំណឹងនៃការឡើងងារជាឧកញ៉ារបស់តារាចម្រៀងលំដាប់កំពូលលោក ព្រាប សុវត្ថិ បានធ្វើឲ្យអ្នកគាំទ្រនិងមិត្តភក្តិសិល្ប:រួមអាជីពជាច្រើន បានបង្ហាញការចាប់អារម្មណ៍ ហើយព្រមទាំងសម្តែងការចូលរួមអបអរគ្រប់គ្នា ខណ:មានអ្នកគាំទ្រខ្លះទៀតក៏បានសូមណោមពរកុំឲ្យលោកឈប់ពីអាជីពមួយនេះផងដែរ។
ឆ្លើយតបនិងមន្ទិលនេះឧកញ៉ាព្រាប សុវត្ថិ បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងឱកាសសន្និសីទសារកាសែតកាលពីថ្មីៗកន្លងទៅដោយបានប្រកាសពីជំហររបស់ខ្លួន លោកនៅតែបន្តអាជីពចម្រៀងដដែលព្រោះអាជីពនេះទើបលោកអាចឈានជើងមកដល់ពេលនេះ។

ឧកញ៉ាគូសបញ្ជាក់ទៀតថា «សព្វថ្ងៃអាជីពខ្ញុំជាអ្នកចម្រៀង។ ខ្ញុំមិនទៅណាទេព្រោះខ្ញុំនៅច្រៀងបានហើយខ្ញុំពេញចិត្តនូវអ្វីដែលខ្ញុំមាន»។
តារាចម្រៀង ព្រាប សុវត្ថិ បន្ទាប់ពីជោគជ័យលើការងារសិល្បៈលោកបានសាងកេរ្តិ៍ឈ្មោះ ល្បីល្បាញខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះលោកក៏បានងាកមកចាប់ជំនួញថ្មីមួយទៀត គឺលើវិស័យអចលនទ្រព្យ ដោយបានធ្វើការអភិវឌ្ឍន៍ជាផ្ទះនិងដីឡូតិ៍ជាដើម។
ឧកញ៉ា ព្រាប សុវត្ថិ បច្ចុប្បន្នគឺជាតារាចម្រៀងប្រ ចាំក្នុងផលិតកម្មGalaxy Navatra ដែលបានក្លាយជាអ្នកចម្រៀងបុរសលំដាប់លេខមួយប្រចាំប្រទេសអស់រយៈពេលជិត ៣ ទសវត្សមកហើយ ដោយមិនទាន់មានតារាប្រុសរូបណាអាចបំបែកកំណត់ត្រានេះបាននៅឡើយទេ៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


