ជីវិតកម្សាន្ដ
Chris Brown ឡើងអង្រួនឆាកតន្ត្រីអង់គ្លេស លើកដំបូងក្នុងរយៈពេល ១២ឆ្នាំ ក្រោយជាប់បម្រាម
Chris Brown បានឡើងឆាកនៅឯមហោស្រពចក្រភពអង់គ្លេស ជាលើកដំបូងរបស់ខ្លួនក្នុងរយៈពេល ១២ឆ្នាំ កាលពីថ្ងៃសុក្រ បន្ទាប់ពីត្រូវបានបដិសេធ ចូលប្រទេសក្នុងឆ្នាំ ២០១០។

តារាចម្រៀងវ័យ ៣៣ឆ្នាំរូបនេះ ត្រូវបានប្រកាសកាលពីខែមុនថា ជាតារាឈានមុខម្នាក់ក្នុងមហោស្រព Wireless។ រឿងនេះកើតឡើងជាង ១០ឆ្នាំ បន្ទាប់ពីគាត់ត្រូវបានគេបានហាមប្រាម មិនឲ្យចូលចក្រភពអង់គ្លេសក្នុងឆ្នាំ ២០១០ ក្រោយមានការចោទប្រកាន់ថា គាត់បានវាយតប់អតីតមិត្តស្រី Rihanna ក្នុងកម្មវិធី Grammys កាលពីឆ្នាំ ២០០៩។
Chris បានអង្រួនឆាកតន្ត្រី ដោយពាក់អាវ Hoodie ពណ៌ផ្កាឈូក ជាមួយនឹងពាក្យថា “I got lucky” ពណ៌ស ស្លៀកខោខូវប៊យពណ៌ខៀវ និងពាក់ស្បែកជើងពណ៌ ស។ លើសពីនេះ Chris បានលេងម៉ូដសក់ពណ៌ស ថែមឆ្នូតពណ៌ខៀវទៀតផង។

តាមសេចក្តីរាយការណ៍មុននេះបានឲ្យដឹងថា ទិដ្ឋាការរបស់តារារ៉េបរូបនេះ សម្រាប់ការចូលប្រទេសអង់គ្លេសត្រូវបានបដិសេធ ដោយសារតែគាត់ប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ និងត្រូវបានបញ្ជាឲ្យអនុវត្តសេវាសហគមន៍៕





ប្រែសម្រួល៖ សន្យា
ប្រភព៖ Daily Mail
ចុចអាន៖ កន្លែងកម្សាន្ត ដែលបុគ្គលល្បីៗនិយមទៅដើរលេង ពេលវិស្សមកាល

-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម៣ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍២ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល