ជីវិតកម្សាន្ដ
កន្លែងកម្សាន្ត ដែលបុគ្គលល្បីៗនិយមទៅដើរលេង ពេលវិស្សមកាល
សម្រាប់អ្នកមានៗជាច្រើនលើលោក ក៏ដូចជាបុគ្គលល្បីល្បាញនានា ពេលវិស្សមកាលនារដូវក្ដៅ ជាពេលវេលាល្អបំផុតសម្រាប់ពួកគេ ក្នុងការលំហែកាយ និងជួបជុំក្រុមគ្រួសារ។ ក្នុងនោះពួកគេជ្រើសរើសទីកម្សាន្តដែលមានមនុស្សតិច ស្ងប់ស្ងាត់ ប៉ុន្តែប្រណីតខ្លាំង និងត្រូវចំណាយកប់ពពកឯណោះ។ តួយ៉ាងដូចជា៖
តារាបាល់ទាត់ Ronaldo

ក្រៅពីតួនាទីជាកីឡាករបាល់ទាត់ Ronaldo ក៏ត្រូវបានគេស្គាល់ថាជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិដ៏ធំសម្បើមផងដែរ។ រដូវក្តៅនេះ កីឡាករ និងគ្រួសាររបស់លោកបានធ្វើដំណើរ ១០ថ្ងៃទៅកាន់កោះ Majorca ប្រទេសអេស្ប៉ាញ។
វាជាលើកទី២ហើយ ដែលលោកបានត្រឡប់មកទឹកដីនេះ។ ក្នុងដំណើរកម្សាន្តនេះដែរ បុរសជនជាតិព័រទុយហ្គាល់បានប្រើប្រាស់យន្តហោះឯកជនរបស់ខ្លួន ដើម្បីនាំក្រុមគ្រួសារទៅកាន់រមណីយដ្ឋាន Majorca ។
មហាសេដ្ឋី Elon Musk

មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk ថ្មីៗនេះមានវិស្សមកាល នៅ Saint Tropez ប្រទេសបារាំង។ កន្លែងនេះត្រូវបានគេស្គាល់ជាកន្លែងដើរលេងរបស់មហាសេដ្ឋីលំដាប់ៗ ដែលមានភាពប្រណីតបំផុត។ អមដំណើររបស់លោកក្នុងវិស្សមកាលនេះ គឺមិត្តស្រីរបស់លោក ដែលជាតារាសម្តែងអូស្រ្តាលី ឈ្មោះ Natasha Bassett អាយុ ២១ឆ្នាំ ។
Saint Tropez ជាផ្ទះឆ្នេរដ៏ស្រស់ស្អាតបំផុតនៃសមុទ្រមេឌីទែរ៉ាណេដែលមានទឹកពណ៌ខៀវស្រងាត់។ ចាប់ពីខែឧសភាដល់ខែមិថុនា កន្លែងនេះជាកន្លែងដ៏មមាញឹកណាស់។ មិនត្រឹមតែ Elon Musk ប៉ុណ្ណោះទេ កន្លែងនេះក៏ជាគោលដៅរបស់តារាល្បីៗជាច្រើននៅលើពិភពលោកផងដែរ។
មហាសេដ្ឋី Mark Zuckerberg

ចំពោះ Mark Zuckerberg វិញ លោកបានចំណាយពេលទំនេរយ៉ាងច្រើនជាមួយការជិះទូកលេងលើដីផ្ទាល់ខ្លួនដែលមានទីតាំងនៅកោះហាវ៉ៃ (Hawaii) ឬ Lake Tahoe ក្នុងទំហំ ៦០០ហិកតា។

លើសពីនេះ Mark Zuckerberg ក៏ជាម្ចាស់រមណីយដ្ឋានប្រណីត ដែលជាកន្លែងសម្រាកលំហែកាយជាមួយក្រុមគ្រួសារផងដែរ។ មហាសេដ្ឋីវ័យ ៣៤ឆ្នាំរូបនេះ ក៏បានចំណាយប្រាក់ចំនួន ៥៩ លានដុល្លារ ដើម្បីវិនិយោគលើដី២ នៅជាប់គ្នាក្នុងរដ្ឋកាលីហ្វ័រញ៉ា និងរដ្ឋណេវ៉ាដា។
មហាសេដ្ឋី Larry Ellison


Larry Ellison ជាស្ថាបនិក Oracle និងជាម្ចាស់កោះ Lanai ទាំងមូលដែរ។ Ellison បានទិញកោះហាវ៉ៃនៃ Lanai ក្នុងតម្លៃ ៣០០លានដុល្លារ កាលពីឆ្នាំ២០១២។ ចាប់តាំងពីទិញវាមក លោកបានប្រែក្លាយកោះនេះទៅជាឋានសួគ៌វិស្សមកាលសម្រាប់ខ្លួនលោក និងសម្រាប់មហាសេដ្ឋីនានា។
មហាសេដ្ឋី Jeff Bezos

វីឡាមួយនៅ Maui រដ្ឋ Hawaii គឺជាកន្លែងវិស្សមកាលដ៏ល្អឥតខ្ចោះសម្រាប់ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ។ Bezos និងមិត្តស្រី Lauren Sánchez បានទិញផ្ទះដែលមានទីតាំងនៅតំបន់ដាច់ស្រយាលមួយនៅ South Coast កាលពីខែតុលា ឆ្នាំមុន។ កោះនេះនៅដាច់ស្រយាលខ្លាំង មានភាពស្ងប់ស្ងាត់ និងនៅជិតវាលទំនាបភ្នំភ្លើង ដែលមានតម្លៃ ៧៨លានដុល្លារ។ Bezos បានចំណាយពេលសឹងទាំងអស់ ស្នាក់នៅវីឡា Maui នារដូវក្តៅនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ជីកកកាយចំណូលកប់ក្ដោង បងប្អូនស្រីត្រកូល Kardashian និង Jenner
ចុចអាន៖ វត្ថុស្រោបមាសទាំងនេះ មានតែសេដ្ឋីៗប៉ុណ្ណោះ ដែលអាចជះលុយទិញប្រើបាន
-
ព័ត៌មានជាតិ២១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


