Connect with us

ជីវិតកម្សាន្ដ

តើម្ចាស់បទ Mascara ទឹកភ្នែក Kai មានជីវប្រវត្តិសិល្បៈយ៉ាងដូចម្ដេច?

បានផុស

នៅ

តារាចម្រៀងប្រុសរាងសង្ហារ សំឡេងក្រអួនក្រឳ ដែលគ្រប់គ្នាស្គាល់ថា ជាម្ចាស់បទ Mascara ទឹកភ្នែក Kai តើមានជីវប្រវត្តិយ៉ាងដូចម្ដេចខ្លះ ទម្រាំមកដល់ថ្ងៃនេះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ម្ចាស់បទ “Mascara (ទឹកភ្នែក)” Kai មានឈ្មោះដើមកំណើតថា ទៀន ហ្សេលាង ដែលមានស្រុកកំណើតនៅក្រុងប៉ោយប៉េត ខេត្តបន្ទាយមានជ័យ។ ចាប់ផ្ដើមលើវិថីសិល្បៈ Original Song Kai បានចេញបទចម្រៀងរបស់ខ្លួនជាលើកដំបូងនៅឆ្នាំ ២០១៩ គឺបទ “បាតសមុទ្រ” តែនៅពេលនោះហាក់ដូចជាមិនសូវមានការគាំទ្រខ្លាំងប៉ុន្មាននោះទេ ប៉ុន្តែលោកនៅតែបន្ដសកម្មភាពច្រៀងជាបន្ដបន្ទាប់ដោយព្រោះចំណង់ចំណូលចិត្តរបស់លោកតាំងពីតូចមក។ ដោយមើលឃើញពីសមត្ថភាព ផលិតករក៏ផ្ដល់ឱកាសឲ្យ Kai បានចូលរួមសម្ដែងជាលើកដំបូងគឺរឿង Music Magic love ដែលចូលរួមសម្ដែងជាមួយ Miss Universe Cambodia 2020 រ៉េត សារីតា។

លើសពីនេះទៅទៀត នៅឆ្នាំ ២០២០ បុរសសង្ហារ Kai ក៏បានវិលត្រឡប់មកជាមួយបទ “គេង” ដែលផ្ទុះការគាំទ្រពីសំណាក់យុវវ័យ និងមានការកោតសរសើរជាច្រើនពីទឹកដមសំឡេងដល់ស្រទន់លួងលោមអ្នកស្ដាប់ឲ្យលង់លក់ទៅតាមសំឡេងរបស់លោក។ ទន្ទឹមនឹងភាពជោគជ័យលើវិស័យចម្រៀង Kai ក៏មានឱកាសបានសម្ដែងម្ដងទៀត ក្នុងរឿងភាគបុរាណ “ទេពធីតាព្ភុលមាស” ដែលជាភាពជោគជ័យធំមួយទៀតសម្រាប់លោក។

ក្រៅពីច្រៀង និងសម្ដែង លោក ទៀន ហ្សេលាង ហៅ Kai ក៏អាចនិពន្ធទំនុកចម្រៀង និងលេងហ្គីតាបានថែមទៀតផង ហើយបើគិតមកដល់ពេលនេះ លោកបានចេញបទចម្រៀងជាច្រើន ដែលសុទ្ធសឹងតែទទួលបានការគាំទ្រពីសំណាក់ហ្វេនៗ មានដូចជាបទ បាតសមុទ្រ, Come to say Good bye, គេង, Goodnight, ខ្យល់, លើកោះខ្យង, ដង្ហក់ដង្ហើម និងបទចម្រៀងដែលកំពុងទទួលបានគាំទ្រខ្លាំងនៅពេលថ្មីៗនេះ គឺបទ Mascara (ទឹកភ្នែក) ហើយលោកក៏ជាតារាចម្រៀង Original Song ម្នាក់ដែលតែងតែលើកយកបទចម្រៀងជំនាន់ដើមមកបកស្រាយឡើងវិញ និងមានការគាំទ្រមិនស្ទើដោយព្រោះទឹកដមសំឡេងរបស់លោក។

បើនិយាយពីការសិក្សាវិញ Kai បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកទេសចរណ៍ ហើយលើសបីនោះទៅទៀតលោកក៏អាចនិយាយបានទៅដល់ ៤ ភាសា គឺ ខ្មែរ អង់គ្លេស ថៃ និងចិន៕

អត្ថបទ៖ ផានិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម