ជីវិតកម្សាន្ដ
ជិន នារីរ័ត្ន ស្នើកូនខ្មែរទាំងអស់គួរសិក្សាស្វែងយល់ពីវប្បធម៌ អរិយធម៌ខ្លួនឯងឲ្យបានច្រើន
បន្ទាប់ពីផ្ទុះការវែកញែកពាក់ព័ន្ធវីដេអូនៃការសម្តែង”របាំព្រះរាជទ្រព្យ” ដែលសម្តែងដោយសិល្ប: ការិនីដ៏ឆ្នើម Kon Ant ស្រាប់តែបវរកញ្ញាលំដាប់រងទី២ នៃកម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃ ឬ Miss Wisdom 2021 កញ្ញា ជិន នារីរ័ត្ន បានចេញមុខស្នើដល់កូនខ្មែរទាំងអស់គួរសិក្សាស្វែងយល់អំពីវប្បធម៌ អរិយធម៌ ខ្លួនឯងឲ្យបានច្រើន។

នៅលើទំព័រហ្វេសប៊ុកអតីតបវរកញ្ញាវ័យក្មេងកញ្ញា ជិន នារីរ័ត្នបានធ្វើការបន្តចែករំលែករូបភាពដោយភ្ជាប់ខ្លឹមសារដូច្នេះថា សូមការអធ្យាស្រ័យទុកជាមុនបើសិនជានាងខ្ញុំនិយាយលើសលួសត្រង់ប្រការណាមួយហើយក៏ជាលើកទីមួយ ដែលនាងខ្ញុំស៊ែដែលទាក់ទងទៅនឹងខមមិនបែបអញ្ចឹង តាមពិតទៅអ្វីដែលនាងខ្ញុំចង់និយាយ គឺចង់ឲ្យកូនខ្មែរទាំងអស់គួរតែសិក្សាស្វែងយល់ អំពីវប្បធម៌ អរិយធម៌ ខ្លួនឯងឲ្យបានច្រើន ។

កញ្ញា ជិន នារីរ័ត្ន បាននិយាយបន្តថា ហើយក៏ដូចជាការលើកឡើងរបស់ពួកគាត់ទាក់ទងនឹងការរាំ របាំនេះអញ្ចឹង នាងខ្ញុំឃើញកូនខ្មែរមួយចំនួនពុំ ទាន់មានការបែងចែកច្បាស់លាស់ថាអ្វីទៅ ជាសំលៀកបំពាក់ខ្មែរ ម៉ូតសក់ខ្មែរក៏ដូចជារបាំរបស់ជាតិយើងផងដែរ(នាង ខ្ញុំលើកឡើងមិនមែនជាអ្នកចេះដឹង ឬក៏ដឹងច្រើននោះទេ តែចង់សូមសំណូមពរឲ្យកូនខ្មែរទាំងអស់គួរតែស្វែងយល់ឲ្យបានច្រើនថា មួយណាជារបស់យើង ហើយមួយណាជារបស់អ្នកជិតខាង។

បវរកញ្ញាលំដាប់រងទី២កម្មវិធីប្រកួតបវរកញ្ញាឆ្លាតវៃ (Miss Wisdo m2021)កញ្ញា ជិន នារីរ័ត្ន បញ្ជាក់បន្ថែមទៀតថា «កុំយករបស់ខ្លួនឯងហើយច្រំថាជារបស់អ្នកដ៏ទៃ ដល់ពេលបាត់បង់ទើបភ្ញាក់ខ្លួនប្រយ័ត្នស្តាយក្រោយ»។ ចំណែកនៅលើទំព័រហ្វេសប៊ុកឈ្មោះ Kon Ant បានលើកឡើងដែរថាកិច្ចការពារបេតិកភណ្ឌ វប្បធម៌ ជាភារកិច្ចរបស់កូនខ្មែរគ្រប់រូប៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


