ជីវិតកម្សាន្ដ
Lee You Mi តួអង្គក្នុងរឿង “Squid Game” ក្លាយជាតារាសម្ដែងកូរ៉េដំបូងគេ ឈ្នះពាន Emmys
Lee You Mi បានក្លាយជាតារាសម្តែងកូរ៉េដំបូងគេដែលឈ្នះពានរង្វាន់ Emmys ពីកម្មវិធី Creative Arts Primetime Emmy Awards លើកទី ៧៤ សម្រាប់ការសម្តែងដ៏លេចធ្លោជាតួអង្គ Ji Young ក្នុងរឿងភាគដ៏ល្បី ‘Squid Game’ របស់ក្រុមហ៊ុន Netflix ។

នាងបានយកឈ្នះបេក្ខភាពផ្សេងទៀតរួមមាន តារាសម្តែង Martha Kelly ក្នុងរឿង Euphoria និង តារាសម្តែង Marcia Gay Harden ក្នុងរឿង The Morning Show ក៏ដូចជាតារាសម្តែង Hope Davis, Sanaa Lathan និង Harriet Walter ក្នុងរឿង Succession ។
ក្រោយទទួលពានរង្វាន់នេះហើយ Lee You Mi ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Netflix សម្រាប់ការផ្តល់កិត្តិយសដ៏ធំមួយនេះ” ។

គួរបញ្ជាក់ថា ក្រៅពី Lee You Mi ក៏មានតារាសម្ដែងក្នុងរឿងភាគកូរ៉េ “Squid Game” ជាច្រើនរូបផ្សេងទៀតសុទ្ធតែទទួលបានពានរង្វាន់ ពោលកន្លងមកតារាសម្ដែង Lee Jung-jae ឈ្នះពានរង្វាន់ Best Actor ខណៈតារាស្រី Jung Ho-yeon ឈ្នះពាន Best Supporting Actress ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖Jenny សមាជិកក្រុម BLACKPINK បង្ហាញរាងស្រឡូនក្នុងឈុតខោអាវក្នុង ឲ្យម៉ាកយីហោល្បីមួយ
ចុចអាន៖Lisa ឈ្នះពានរង្វាន់ Best K-Pop ពីកម្មវិធី VMA (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


