ជីវិតកម្សាន្ដ
ធ្លាយពាក្យចចាមអារ៉ាម អតីតស្វាមី Angelina សាងស្នេហ៍លួចលាក់ជាមួយស្ត្រីមេម៉ាយម្នាក់
យោងតាមប្រភពពី Page Six បានទម្លាយថា អតីតស្វាមីតារាហូលីវូដ Angelina Jolie កំពុងទាក់ទងស្នេហាជាសម្ងាត់ជាមួយតារាបង្ហាញម៉ូដវ័យក្មេងម្នាក់ ទោះបីពេលនេះពួកគេមិនទាន់ប្រកាសទំនាក់ទំនងជាផ្លូវការក៏ដោយ ប៉ុន្តែអ្នកសារព័ត៌ចាប់បានភ័ស្តុតាងមួយចំនួនដែលអាចបញ្ជាក់បានថារឿងនេះគឺជារឿងពិត។

តារាសម្ដែង Brad Pitt ក្នុងវ័យ ៥៨ឆ្នាំ កំពុងផ្ទុះពាក្យចចាមអារ៉ាមស្នេហាជាមួយតារាម៉ូដែល Emily Ratajkowski ដែលមានវ័យ ៣១ឆ្នាំ ហើយនាងគឺជាស្ត្រីមេម៉ាយ ទើបលែងលះស្វាមីបានជាង ៣ខែប៉ុណ្ណោះ។
ប្រភពដដែលបន្តថា ប៉ុន្មានខែមកនេះ Brad Pitt មិនធ្លាប់ណាត់ជួបនឹងនរណាជាពិសេសឡើយ លើកលែងតែតារាស្រី Emily ដែលកាលពីប៉ុន្មានថ្ងៃមុន គេប្រទះឃើញអ្នកទាំងពីរចំណាយជាមួយគ្នាយ៉ាងស្និទ្ធស្នាល នៅទីក្រុងប៉ារីស។

តាមពិតពាក្យចចាមអារ៉ាមនេះ មិនមែនទើបតែលេចធ្លាយលើកដំបូងនោះទេ ព្រោះថាព័ត៌មានលួចណាត់ជួបគ្នារវាងតារាទាំងពីរ បានចាប់ផ្ដើមតាំងពីខែសីហាមកម្ល៉េះ គឺចំពេល Emily ទើបលែងលះបានមួយខែ ប៉ុន្តែពេលនោះមិនមានភស្តុតាងអះអាងថាពួកគេជាគូស្នេហ៍ឡើយ។

កាលណោះទស្សនាវដ្តី OK បានចុះផ្សាយថា Brad Pitt កំពុងបង្ហាញភាពស្និទ្ធស្នាលខ្លាំងជាមួយ Emily ហើយគេសង្ស័យអ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្ត ប៉ុន្តែសាមីខ្លួនច្រានចោលការចុះផ្សាយ ខណៈពេលថ្មីៗនេះ ក្រុមអ្នកកាសែតប្រមាញ់បានរូបថតជាច្រើនរបស់ពួកគេជាថ្មីម្ដងទៀត តែនៅមានទាន់មានភាគីខាងណាចេញមុខបកស្រាយការពិតនៅឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ល្បីថា តួឯកប្រុសរឿង ‘365 Days’ លួចទាក់ទងស្នេហាជាមួយ Khloe Kardashian
ចុចអាន៖ Angelina Jolie ចោទប្រកាន់អតីតស្វាមីថា ក្លែងខ្លួនជាជនរងគ្រោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


