ជីវិតកម្សាន្ដ
មរណភាពតារារ៉េប ណូយ៉ា ប៊ីត ធ្វើឲ្យព្រះនាងតូច ជេនណា នរោត្តម ក្តុកក្តួលនិងសោកស្តាយខ្លាំង
ដំណឹងទទួលមរណភាពរបស់តារាចម្រៀងរ៉េបម្ចាស់បទ “ក្រមុំភ្នំពេញ” គឺលោក ណូយ៉ា ប៊ីត មិនត្រឹមតែធ្វើឲ្យមហាជននិងអ្នកគាំទ្រព្រមទាំងមិត្តភក្តិរួមអាជីពសិល្បៈជាច្រើន សម្តែងការសោកស្តាយ ហើយរន្ធត់ចិត្តនោះទេ គឺភ្លាមៗនេះដែរ គេសង្កេតឃើញព្រះនាងតូច ជេនណា នរោត្តម ក៏បានបង្ហាញព្រះហឫទ័យយ៉ាងក្តុកក្តួល និងបង្ហាញការសោកស្តាយខ្លាំង ផងដែរ។

យោងតាមការបង្ហោះនៅលើផេកផ្លូវការរបស់ព្រះនាងតូច ជេនណា នរោត្តម បានថ្លែងសារចូលរួមរំលែកទុក្ខនិងសោកស្តាយ ដោយព្រះនាងតូច បានមានរាជបន្ទូលថា បងណូយ៉ា ជាទីស្រឡាញ់រាប់អានដ៏ជ្រាលជ្រៅថ្ងៃនេះ បងប្រុសបានចាកចេញទៅដោយគ្មានពាក្យថាលាសូម្បីតែមួយម៉ាត់។ ស្តាយណាស់បង យើងនៅមានការងារជាមួយគ្នាជាច្រើនទៀត។ ព្រះនាងតូច ជេនណា នរោត្តម រៀបរាប់ទាំងក្តុកក្តួលទៀតថា ខ្ញុំសែនក្តុកក្តួលពន់ពេកណាស់នូវដំណឹងដ៏អកុសលនៃការទទួលមរណភាពរបស់បងប្រុស។ ខ្ញុំមានតែបួងសួងឲ្យវិញ្ញាណក្ខន្ធបងទៅកាន់ឋានសួគ៌ទីសុខសាន្ត ជាតិក្រោយកុំអាយុខ្លីដូចជាតិនេះទៀត។ ខ្ញុំក៏អរគុណនូវអ្វីដែលបងបានជួយកិច្ចការសិល្បៈចម្រៀង ឈ្មោះបងនៅតែមានជានិច្ចក្នុងបេះដូងយើងរាល់គ្នា។


សូមបញ្ជាក់ថាបើការឲ្យដឹងពីលោក អ៊ឹម ជីវ៉ា គឺតារាចម្រៀងរ៉េបម្ចាស់បទ “ក្រមុំភ្នំពេញ” (Original Song )លោក ណូយ៉ា ប៊ីត បានទទួលមរណភាពកាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយគ្រោះថ្នាក់ចរាចរណ៍។ ជាមួយដំណឹងមរណភាពរបស់ម្ចាស់ ក្រមុំភ្នំពេញ នេះដែរ បានធ្វើឲ្យមហាជននិងអ្នកគាំទ្រព្រមទាំងអ្នកសិល្បៈជាច្រើនមានការសោកស្ដាយ ហើយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះ ជាមួយគ្រួសារតារាចម្រៀងរូបនោះផងដែរ៕
អត្ថបទ៖ ចាន់រ៉ា
សូមចុចអាន៖ ទូច ស្រីល័ក្ខ ក្តៅស្លឹកត្រចៀកខណៈអតីតស្វាមីជនជាតិបរទេសប្តឹងទាមទារយកកូន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


