ជីវិតកម្សាន្ដ
ទូច ស្រីល័ក្ខ ក្តៅស្លឹកត្រចៀកខណៈអតីតស្វាមីជនជាតិបរទេសប្តឹងទាមទារយកកូន
ភ្នំពេញ ៖ តារាចម្រៀងអ្នកនាងទូច ស្រីល័ក្ខ បានផ្ទុះកំហឹងនិងថ្លែងរក្សាជំហរថាទោះបីជាយ៉ាងណានាងមិនព្រមឲ្យអតីតស្វាមីជនជាតិបរទេសមានសិទ្ធិប្តឹងទាមទារយកកូនទៅចិញ្ចឹមនោះឡើយ។ នាងប្រកាសថា បើរស់នៅបានសេចក្តីសុខហើយសូមត្រឹមកុំយកដុំភ្លឺងបោះឲ្យកូននឹងខ្លួននាងម្តាយទៀតអីព្រោះរឿងនេះឈឺចាប់ណាស់។

ដោយសារតែបញ្ហានេះ កំពុងប្រឈមឡើងនោះពេលនេះតារាស្រីអ្នកនាង ទូច ស្រីល័ក្ខ ក៏បានរៀបរាប់ទាំងឈឺចាប់ថា ហាមនិយាយអ្វីឲ្យលើស អ្នកដែល តែនឹងស្ក ពេលមួយប៉ះលើករូបអ្នក អ្នកបានដឹង។ បើការដើរចេញនិងការបានសម្រេចហើយម្តេចឡើយយមកប្តឹងទារកូនរកប្រកាច់អី? ចុះពេលកូនឈឺដេកពេទ្យហេតុអ្វីមិនមកមើលកូនទៅ ពេទ្យគេគ្មានហាមឃាត់ឪពុកមិនឲ្យយមកមើលកូនឯណា?កូនខ្លួនឯងមានមិនមកមើលទៅមើលថ្នាក់ថ្នមកូនគេ។

តារាចម្រៀងទឹកមុខក្រមិចក្រមើម ទូច ស្រីល័ក្ខ បានបញ្ជាក់ទៀតថា បើគេមិនមាត់ៗអ្នកឯងដូចជាបានដៃណាស់កូនប្រពន្ធរស់វេទនាពួកអ្នកឯងទៅក្រេបទឹកឃ្មុំយ៉ាងរំភើបរីករាយហើយបបង្ហោះរូបភាពយ៉ាងរីករាយអស្ចារ្យមកប្រហារកូននឹងខ្ញុំជាម្តាយយ៉ាងឈឺចាប់បំផុត។ ត្រូវចាំណា អ្នកឯងដូចជាមិនខ្លាចច្បាប់ក្នុងប្រទេសកម្ពុជារបស់ខ្ញុំបន្តិចសោះបើដេកឱបគ្នាបានសុខហើយ ចុះហេតុអ្វីមកបោះដុំភ្លឺងឲ្យកូននឹងម្តាយគេឈឺទៀត។

សូមជម្រាបថា បន្ទាប់ពីប្រកាសចែកផ្លូវគ្នាជាមួយអតីតស្វាមីជនជាតិបរទេសមានរយៈពេលច្រើនខែមកនោះគេសង្កេតឃើញអ្នកមេម៉ាយចាយរាងកូនមួយម្នាក់ ទូច ស្រីល័ក្ខ តែងបង្ហាញអារម្មណ៍មិនសប្បាយចិត្តភ្ជាប់និងទុក្ខសោកមួយចំនួនក្រោយអតីតស្វាមីបានរៀបការស្រីថ្មីបញ្ឈឺចិត្ត។ ជីវិតអាពាហ៍ពិពាហ៍ ទូច ស្រីល័ក្ខ នឹងអតីតស្វាមីបានដើរដល់ផ្លូវបញ្ចប់ក្រោមហេតុផលនៃការរស់នៅដោយមិនចុះសម្រុងគ្នា៕
ដោយ ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


