ជីវិតកម្សាន្ដ
ក្រសួងវប្បធម៌ កូរ៉េខាងត្បូង ពិចារណាលើកលែងក្រុម BTS ពីការចូលបម្រើកងទ័ព
រដ្ឋមន្ត្រីក្រសួងវប្បធម៌កូរ៉េខាងត្បូងលោក Park Bo-gyoon បាននិយាយកាលពីថ្ងៃពុធថា ក្រសួងកំពុងតែកំណត់ថាតើនឹងត្រូវផ្តល់ការលើកលែងដល់សមាជិក BTS ពីការចូលបម្រើយោធានៅខែធ្នូខាងមុខឬយ៉ាងណា។

នៅក្នុងការឆ្លើយតបទៅនឹងសំណើរបស់តំណាងរាស្រ្តលោក Lee Yong-ho មកពីគណបក្សដែលកំពុងកាន់អំណាចឲ្យពិចារណានឹងសំណើមួយនេះ, លោក Park Bo-gyoon បាននិយាយថា “ក្រសួងនឹងកំណត់ជំហររបស់ខ្លួនឲ្យបានឆាប់តាមដែលអាចធ្វើទៅបានចំពោះបញ្ហានៃការលើកលែងចូលបម្រើយោធារបស់ BTS បន្ទាប់ពីសមាជិកចាស់ Jin នឹងត្រូវបញ្ចប់តួនាទីមួយនេះនៅក្នុងខែធ្នូខាងមុខ”។
គួរបញ្ជាក់ថា នៅក្នុងប្រទេសកូរ៉េ បុរសទាំងអស់ដែលមានកាយសម្បទាគ្រប់គ្រាន់គឺតម្រូវឲ្យចូលបម្រើក្នុងជួរកងទ័ពរយៈពេលប្រហែល ២ ឆ្នាំ នៅពេលពួកមានអាយុ ២៨ ឆ្នាំ។

ប៉ុន្តែនៅពេលបច្ចុប្បន្នមានការកែប្រែច្បាប់មួយចំនួន ពោលលើកលែងចំពោះអត្តពលិកដែលឈ្នះពានរង្វាន់ជាសាកល និងសិល្បករ K-pop ដែលបានកសាងស្នាដៃ ក៏ដូចជាលើកមុខមាត់ប្រទេសជាតិក្នុងការប្រកួតលើឆាកអន្តរជាតិជាដើម ។
យ៉ាងណាមិញ ក្នុងការពិចារណារនេះគឺអាចជួយឲ្យសិល្បករ K-pop ជំនាន់ក្រោយមានឱកាសក្នុង ការសាងស្នាដៃ និងលើកមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិដើម្បីរួចផុតពីកាតព្វកិច្ចចូលបម្រើយោធារបស់ពួកគេ ៕
ប្រែសម្រួលដោយ ៖ នាងតូច
ចុចអាន៖Jisoo នឹងក្លាយជាទូតសុឆន្ទៈឲ្យម៉ាកយីហោគ្រឿងអលង្ការដ៏ល្បីមួយរបស់ បារាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


