ជីវិតកម្សាន្ដ
តារាចម្រៀង អនុស្សាវរីយ៍ ត្រូវនារីម្នាក់ទម្លាយរឿងអាស្រូវជំពាក់លុយ ៥០០ ដុល្លារ
តារាចម្រៀងល្បីឈ្មោះម្ចាស់បទ ទីងមោង និងបទ ឆ្នាំងណាគ្របហ្នឹង លោក យឿន សូតអនុស្សាវរីយ៍ ចូលដល់បំណាច់ឆ្នាំ ២០២២ នេះ ហាក់ជួបបញ្ហាផ្ទួនៗគ្នា ដោយកាលពីថ្មីៗនេះ ត្រូវគេជះស្រា បៀរដាក់ ខណៈកំពុងច្រៀងនៅក្នុងកម្មវិធីមួយ ហើយក្រោយមកទៀត ស្រាប់តែត្រូវនារីម្នាក់ទម្លាយរឿងអាស្រូវជំពាក់លុយ ៥០០ ដុល្លារ មិនសង។

ទាក់ទងនឹងរឿងរ៉ាវដ៏រសើបរបស់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ យឿន សូតអនុស្សាវរីយ៍ ដែលបានកើតឡើងនាបំណាច់ឆ្នាំ ២០២២ នេះ បានធ្វើឲ្យអ្នកគាំទ្រ ពិសេសមិត្តៗយុវវ័យដែលនិយមតាមដានវិស័យសិល្បៈមានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ខ្លាំង ចំពោះអ្វីដែលបានកើតឡើងទាំងនេះ។

ទន្ទឹមគ្នាដែលរឿងរ៉ាវនេះកំពុងផ្ទុះការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់បណ្ដាញសង្គមនោះ ក៏មានគណនីហ្វេសប៊ុកមួយឈ្មោះ Beben Love ចេញមកទម្លាយថា តារាចម្រៀងលោក អនុស្សាវរីយ៍ បានជំពាក់លុយចំនួន ៥០០ ដុល្លារ មិនព្រមសង និងព្យាយាមគេចវេះមិនលើកទូរស័ព្ទ មិនឆ្លើយតបអ្វីទាំងអស់។

កត់សម្គាល់នៅលើគណនីហ្វេសប៊ុកឈ្មោះ Beben Love បានបង្ហោះសារជាបន្តបន្ទាប់ភ្ជាប់នឹងការចុះផ្សាយព័ត៌មានក្នុងស្រុកមួយថា ឲ្យសមមុខវា ប្រហែលវាជំពាក់លុយគេអត់សងហើយមើលទៅ បើជួបអញវិញ លើសនឹងទៀត អាថោក អនុស្សាវរីយ៍។

ប្រភពបានបន្តបង្ហោះសារនៅថ្ងៃទី ១៨ ខែវិច្ឆិកា ទៀតថា ចេញមុខមក អនុស្សាវរីយ៍ ដោះស្រាយជា មួយខ្ញុំ បើអ្នកឯងល្អមែន ចេញមក កុំថោកទាបសម្ងំលាក់មុខធ្វើអ្វី។

ទាក់ទងនឹងរឿងរ៉ាវអាស្រូវដ៏រសើបខាងលើនេះដែរ នៅថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ កម្ពុជាថ្មី មិនទាន់អាចស្វែងរកការបកស្រាយពីតារាចម្រៀងលោក យឿន សូតអនុស្សាវរីយ៍ បាននៅឡើយទេ ចំពោះបញ្ហាដែលបានកំពុងកើតឡើងខាងលើនេះ ខណៈអ្នកគាំទ្ររង់ចាំការបកស្រាយពីតារាប្រុសរូបនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


