ជីវិតកម្សាន្ដ
ក្ដៅចិត្ត! ប៊ី សុធារី ទម្លាយទាំងយប់ អ្នកជំពាក់លុយមិនសង
ភ្នំពេញ ៖ នេះអាចចាត់ទុកជាការព្រមានថ្មីមួយទៀត សម្រាប់អ្នកដែលខ្ចីលុយគេមិនសង ខណៈអតីតបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០១៧ កញ្ញា ប៊ី សុធារី បានសម្រេចទម្លាយអត្តសញ្ញាណបុគ្គលម្នាក់ ជំពាក់លុយហើយ បែរជាគេចវេះមិនព្រមសងតាមការសន្យា។

តួយ៉ាងកាលពីវេលាម៉ោងប្រមាណជាង ១១ យប់ ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ បវរកញ្ញារូបស្រស់ ប៊ី សុធារី បានដាច់ចិត្តបង្ហោះសារក្តៅៗភ្ជាប់ជាមួយរូបភាពបុគ្គលម្នាក់ដែលទំនងជាអ្នកសិល្បៈផងនោះ ដោយការបកអាក្រាតជុំវិញរឿងរ៉ាវខ្ចីលុយមិនសង ហើយថែមទាំងមានបំណងគេចពីការដោះស្រាយទៀតផង។ ចំណែកទំហំទឹកប្រាក់ដែលត្រូវគេជំពាក់នោះមិនត្រូវបាន ប៊ី សុធារី បញ្ជាក់ថាមានចំនួនប៉ុន្មានទេ។

កញ្ញា ប៊ី សុធារី បានបញ្ចេញអារម្មណ៍របស់ខ្លួនបែបនេះថា សូមជួយតបឆាត ក៏ដូចជាសងលុយខ្ញុំផង ខ្ញុំទុកពេលឲ្យមកយូរហើយ។ ចា៎ ,នេះលទ្ធផលខ្ចីតែមួយថ្ងៃសង ឥឡូវជាងមួយខែហើយ អត់មានការឆ្លើយតបអ្វីទាំងអស់ ឆាតអត់តប លេខតេអត់ចូល ឥឡូវបង្កើត account ថ្មី ធ្វើដូចអត់មានរឿងអ្វីកើតឡើង។ និយាយពីលេសវិញមួយលានលេស បើអត់ឆាតទៅមុនក៏អត់ឆាតមកប្រាប់យើងដែរថា ម៉េចម៉ាហើយ ឥឡូវឈប់តបឆាត ហើយបង្កើត account ថ្មី គិតថាចប់មែន?។

បវរកញ្ញារូបស្រស់ ប៊ី សុធារី បានលើកឡើងបន្ថែមទៀតថា លុយខ្ចីឲ្យដឹងលុយខ្ចី មិនមែនលុយខ្ញុំឲ្យ ហើយអ្នកឯងចង់បាត់ឈឹងស្រេចតែក្បាលវ៉ាល់ទេ។

ជាមួយគ្នានេះដែរ បើតាមការឆ្លើយតប Comment របស់អ្នកគាំទ្រ ទំនងកញ្ញា ប៊ី សុធារី អាចមានចំណាត់ការផ្លូវច្បាប់ ខណៈនាងនិយាយថា អត់ទុកទៀតទេ អស់ការអត់ធ្មត់ហើយ៕
អត្ថបទ ៖ ចាន់រ៉ា








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


