ជីវិតកម្សាន្ដ
ចំរើន សុភា បញ្ជាក់ច្បាស់ៗ ខណៈមានការរិះគន់ថា បទ”ឱ!ផ្ទៃស្រុកខ្មែរ” ចម្លងប្រទេសជិតខាង
តារាពហុជំនាញកញ្ញា ចំរើន សុភា ដែលគេស្គាល់ថាជាបងស្រីបង្កើតតារាចម្រៀង ចំរើន សុភ័ក្ត្រ កាលពីថ្មីៗកន្លងមកនេះបានបង្ហោះវីដេអូចម្រៀងដ៏ពីរោះ និងមានអត្ថន័យ ចែកមហាជនទស្សនាកម្សាន្តលំហែអារម្មណ៍។

បទនេះមានចំណងជើងថា “ឱ! ផ្ទៃស្រុកខ្មែរ” ដែលច្រៀងដោយកញ្ញា ចំរើន សុភា មានការរួមបញ្ចូលឧបករណ៍បុរាណរនាត និងឧបករណ៍សម័យព្យាណូផងដែរ។

ក្នុងនោះ ចំរើន សុភា ក៏បានលើកជាសំនួរថា តាមរយៈការរៀបរាប់អំពីអត្ថន័យ នៃសាច់រឿងក្នុងបទចម្រៀង តើអ្នកតាំងខ្លួនឯងជាតួអង្គអ្វីដែរ?។ ខ្ញុំតាំងពីចេះសម្ដែងរបាំនេះមក គឺតែងតែជាតួអង្គ ស្រឹតស្ទៃអង្ក។

បន្ទាប់ពីការទស្សនានូវចម្រៀងយ៉ាងពីរោះលន្លង់លន្លោចនេះហើយ មានអ្នកគាំទ្រមួយចំនួនធំបានបន្តការស៊ែរចែករំលែក និងសរសើរគ្រប់គ្នាថា ពិតជាពីរោះណាស់។ ម្ចាស់គណនីឈ្មោះ Dane Samបានលើកឡើងថា ជាបទដែលខ្ញុំស្រឡាញ់តាំងពីក្មេង “ឱ ! ផ្ទៃស្រុកខ្មែរ” ពីរោះណាស់។ ចំណែកម្ចាស់គណនីឈ្មោះ Srun Sruoy បាននិយាយដែរថា ពីរោះណាស់ ពិសេសឧបករណ៍ភ្លេងខ្មែររនាត ខ្ញុំចូលចិត្តស្ដាប់…តែសុំការអធ្យាស្រ័យបើសិនអ្នកច្រៀងគ្រងជារបៀបបុរាណទៀត ស្ដាប់ហើយហាក់ធ្មេចភ្នែកស្រមៃមើលទៅគួរឲ្យមោទនៈណាស់។

ដោយឡែកផ្ទុយពីការសរសើរខាងលើ ស្រាប់តែមានម្ចាស់ហ្វេសប៊ុកមួយបែរជាបញ្ចេញមតិផ្ទុយស្រឡះពីគេ ដោយធ្វើការរិះគន់ថា បទនេះចម្លងពីប្រទេសជិតខាងទៅវិញ(Khmer Copy Thai Song)។

ឆ្លើយតបការរិះគន់នេះ សាមីខ្លួនកញ្ញា ចំរើន សុភា បានសម្ដែងការហួសចិត្តលើការរិះគន់ដោយគ្មានមូលដ្ឋាននេះ។

តារាស្រីកញ្ញា ចំរើន សុភា បានបញ្ជាក់ថា «នឹកក្នុងចិត្តអើស! បើជ្រុលជាអ៊ីចឹងសុំស្ដាប់បទគេហ្នឹងតិចមើល។ មានអីគេទម្លាក់លីងឲ្យមែន។ បល់យ៊គេច្រៀងបទផ្ទៃស្រុកខ្មែរ បែរជាទម្លាក់បទឡាវសរសើរព្រះចន្ទ(ឡាវចោមចន្ទ)មក។ ព្រះអង្គអើយ អត់ស្គាល់ អត់ដឹងអីសោះហ្មងអ្ហី? ចេះតែចង់យ៉ាងម៉េច? ជារឿយៗ ឲ្យតែបង្ហោះបទមហោរីដឹងតែមកជាហូរហែ»៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


