ជីវិតកម្សាន្ដ
សុខ ស្រីម៉ុច ក្រោយបរាជ័យរឿងស្នេហា ប្រកាសស្រវាយកការងារសិល្បៈជាសំខាន់
តារាសម្តែង និងចម្រៀង កញ្ញា សុខ ស្រីម៉ុច ថ្លែងប្រាប់ក្នុងជំនួបជាមួយសារព័ត៌មានកម្ពុជាថ្មី កាលពីពេលកន្លងទៅនេះដោយបានអះអាងថា ក្រោយពេលជួបបញ្ហា នៃវិបត្តិរឿងរ៉ាវជីវិតបរាជ័យស្នេហារួចមក ទើបធ្វើឲ្យខ្លួនដឹងថា ស្នេហាគឺគ្មានអ្វីសំខាន់ជាងការងារឡើយ។
កញ្ញា សុខ ស្រីម៉ុច បានរៀបរាប់ឲ្យដឹងថា ផ្លូវជីវិតដែលនាងកំពុងជ្រើសរើសប្រើសព្វថ្ងៃ គឺគ្មានអ្វីសំខាន់ជាងការងារខំប្រឹងរកលុយដោយខ្លួនឯងនោះទេ។ ម្យ៉ាងទៀតពេលនេះ នាងបានសន្យាហើយតាំងចិត្តខ្លួនឯងថា ត្រូវតែសម្រេចឲ្យបាននូវគោលដៅសម្រាប់ជីវិតទាំងការងារលើវិស័យសិល្បៈនិងអាជីពផ្ទាល់ខ្លួនខាងក្រៅ។

តារាសម្តែង សុខ ស្រីម៉ុច បាននិយាយទៀតថា តែងតែប្រាប់ខ្លួនឯងថា ត្រូវរឹងមាំហើយមិនត្រូវចុះចាញ់ ឬរាថយពេលដែលកំពុងជួបប្រះឧបសគ្គនោះទេ។ នាងថា ឆ្អែតហើយចំពោះរឿងស្នេហា ទើបសន្យាថា មិនគិតទៀតឡើយ ហើយអ្វីដែលសំខាន់ គឺពង្រឹងសមត្ថភាពជាមួយការងារនាពេលបច្ចុប្បន្ន។
ទាក់ទងលើអាជីពសិល្បៈសព្វថ្ងៃ ត្រូវបានតារាស្រី សុខ ស្រីម៉ុច បានបញ្ជាក់ថា ចាប់តាំងពីកើតមានជំងឺកូវីដ-១៩សម្រាប់ការចេញសម្តែង និងច្រៀង ហាក់មានភាពរយាលជាងមុន ខណៈកម្មវិធីមួយចំនួនត្រូវបានលើកពេល ឬលុបចោល ដើម្បីចូលរួមអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺ ដ៏កាយសាហាវមួយនេះ។

សុខ ស្រីម៉ុច បានបន្ថែមថា យ៉ាងណាមិញអំឡុងពេលនេះដែរ ក៏មានម្ចាស់កម្មវិធី និងអ្នកដឹកនាំរឿងមួយចំនួន បានទាក់ទងហៅចេញច្រៀង-សម្តែងបណ្តើរវិញដែរ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


