ជីវិតកម្សាន្ដ
អ្នកនាង សេង សុខឃីម សម្រេចដាក់ពាក្យបណ្ដឹងអ្នកដែលជេរប្រមាថ
ដូចអ្វីដែលបានប្រកាសមុននេះ ទីបំផុតអ្នកមេម៉ាយរូបស្រស់ជាអតីតសង្សារនាយ ចឺម គឺអ្នកនាង សេង សុខឃីម សម្រេចដាក់ពាក្យបណ្ដឹងចំពោះអ្នកជេរប្រមាថលើរូបនាងនៅលើបណ្ដាញសង្គម។

ការសម្រេចដាក់ពាក្យបណ្ដឹងតាមផ្លូវច្បាប់នេះ ដោយសារសាមីខ្លួន អ្នកនាង សេង សុខឃីម អះអាងខ្លួនមិនអាចទទួលយកបានទេនូវពាក្យសម្ដីជេរប្រមាថធ្ងន់ៗមករូបនាងពេលនេះ។

សំណេរភ្ជាប់រូបភាពមួយសន្លឹកត្រូវបាន សេង សុខឃីម លើកឡើងថា «ខ្ញុំអត់ចេះជេរសងទេ តែខ្ញុំចូលចិត្តធ្វើតាមច្បាប់ រឿងជេរដល់ម៉ែខ្ញុំទាំងអត់ដឹងរឿងអីសោះ ហើយអត់ដឹងខុសទៀត និយាយជាមួយខ្ញុំផ្សេង និយាយជាមួយគេផ្សេង តាមអត់ទាន់»។

អ្នកនាង សេង សុខឃីម បន្តថា សម្ដេចពុក និងជំទាវម៉ែ ហ៊ុន ស៊ីណាត ប្រដៅកូនចៅខ្មែរថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ ធ្វើជាតារា (idol) ត្រូវធ្វើជាគំរូល្អនាំបទពិសោធថ្មីៗ ល្អៗចែករំលែកដល់អ្នកគាំទ្រ។ នរណាពូកែនិយាយអុចអាលគេ ជេរគេអី មើលវីដេអូនេះទៅថាជេរគេហើយ គេអត់ជេរត មែនគេស្លូតមិនដឹងអីទេ តែគេចង់ឲ្យអ្នករៀននិយាយសាជាថ្មី។

បន្ថែមពីនេះ អ្នកមេម៉ាយកូនមួយដែលជាអតីតសង្សារ នាយ ចឺម បានលើកឡើងដោយខ្លីទៀតថា ត្រូវរៀនគិតមុននិយាយ មិនមែនខុសហើយគ្រាន់តែសុំទោស ហើយក៏ចប់រឿងទេ វប្បធម៌ចេះសុំទោសសម្រាប់អ្នកដែលខុសហើយចេះកែ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


