ជីវិតកម្សាន្ដ
ទីបំផុតទំនាក់ទំនងស្នេហារវាងស្រីស្អាត ឡុង ម៉ានីន និងតារាចម្រៀង ថុល សុភិទិ ប្រកាសចែកផ្លូវគ្នា
ជាការកត់សម្គាល់កន្លងមកគេឧស្សាហ៍ឃើញអ្នកលក់អនឡាញ និងមានឈ្មោះជាអ្នកមេម៉ាយកូន ១ រូបស្រស់ ឡុង ម៉ានីន តែងបង្ហាញភាពស្និទ្ធស្នាលផ្អែមល្ហែមជាមួយតារាចម្រៀង ថុល សុភិទិ តាម រយៈការបង្ហោះរូបភាព និងវីដេអូជាបន្តបន្ទាប់នៅលើបណ្ដាញសង្គមនានា ធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍គ្រប់គ្នា។

ថ្វីត្បិតតែទំនាក់ទំនងរបស់អ្នកទាំងពីរហាក់មានភាពផ្អែមល្ហែម និងស្រលាញ់គ្នាប្រៀបដូចស្ករតាំងម៉ែក្ដី ប៉ុន្តែអ្វីដែលជាឧបសគ្គស្នេហារបស់ សុភិទិ និងអ្នកមេម៉ាយសាច់ខ្ចីខាងលើនោះ គឺត្រូវបានអ្នកគាំទ្រ រួមទាំងប្រើប្រាស់បណ្ដាញសង្គមមួយចំនួនផ្ទុះការរិះគន់ដោយមិនសំចៃមាត់ថា ឡុង ម៉ានីន និងតារាចម្រៀង ថុល សុភិទិ មិនសក្ដិសមនឹងគ្នានោះឡើយ។ ខណៈខ្លះទៀតក៏បង្ហាញការពេញចិត្ត និងចង់ឲ្យពួកគេក្លាយជាគូស្នេហ៍ច្បាស់លាស់ជាមួយគ្នាទៀតផង។

យ៉ាងណាមិញស្របពេលកំពុងតែមានមតិចម្រូងចម្រាសពីអ្នកគាំទ្រនោះ ស្រាប់តែអ្នកលក់អនឡា ញ ឡុង ម៉ានីន បានបង្ហោះរូបថតជាច្រើនសន្លឹកជាមួយលោក ថុល សុភិទិ អមដោយសារមួយឃ្លាទាំងក្ដីសោកសៅថា «ចាប់ផ្ដើមពីមនុស្សដែលមិនស្គាល់គ្នាសោះ ចុងក្រោយក៏ក្លាយជាអ្នកដទៃ»។ ដោយមិនអស់ចិត្ត អ្នកលក់អនឡាញដ៏ល្បីរូបនេះ បានបញ្ជាក់ក្នុងខមិនថា «ខ្ញុំមេម៉ាយ ហើយចាស់ទៀត ហើយបែកស្លុយទៀត មិនសមជាមួយគាត់ទេ…»។

ក្នុងនោះដែរ កាលពីថ្ងៃទី ០៤ ខែធ្នូ អ្នកមេម៉ាយកូន ១ ឡុង ម៉ានីន បានប្រកាសចែកផ្លូវគ្នាជាមួយថុល សុភិទិ ដោយរៀបរាប់ថា «លែងបានទើសពួកខ្ញុំទៀតហើយណា នៅច្រើនទៀត តែខ្ជិលផុស ពាក្យធ្ងន់ៗពេកសម្រាប់ខ្ញុំ ខ្ញុំមិនចង់ឲ្យគាត់មានឈ្មោះមិនល្អដោយសារមានសង្សារដូចខ្ញុំទេ ទើបសម្រេចចិត្តចាកចេញ មិនចង់ឲ្យប៉ះពាល់ក្តីស្រមៃគាត់ស្រឡាញ់ខំតស៊ូមកយូរហើយ»។

ចំណែកសម្រាប់តារាប្រុស ថុល សុភិទិ ឯណេះវិញ ក្នុងថ្ងៃតែមួយនោះ ក៏បានបង្ហោះបទចម្រៀងមួយបទមានចំណងជើងថា «បាត់បង់អ្នក» ដោយអត្ថន័យបទនេះហាក់ឈឺចាប់យ៉ាងខ្លាំង ខណៈអ្នកនាង ឡុង ម៉ានីន ក៏បានធ្វើការស៊ែរបទចម្រៀងនោះ ដោយភ្ជាប់ជាមួយសំណេរមួយឃ្លាថា «បញ្ហាដែលយើងជួប គ្មានអ្នកណាដឹងច្បាស់ជាងពួកយើងទេ បែបនឹងទៅល្អហើយ»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


