ជីវិតកម្សាន្ដ
ពិតទេ អតីតបវរកញ្ញាក្រូអាត នឹងស្រាតសម្លៀកបំពាក់ បើជម្រើសជាតិរបស់ខ្លួនឈ្នះពាន World Cup?
“អ្នកគាំទ្រសិចស៊ីបំផុត” ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ពិភពលោក បានបញ្ជាក់ច្បាស់ៗ បន្ទាប់ពីមានសេចក្តីរាយការណ៍ដែលថា នាងនឹងស្រាតខោអាវ ប្រសិនបើក្រុមជម្រើសជាតិក្រូអាតឈ្នះពាន។

តារាម៉ូដែលសញ្ជាតិក្រូអាត Ivana Knoll អាយុ៣០ឆ្នាំ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មានអាល្លឺម៉ង់ថា នាងនឹងស្រាត ជារង្វាន់សម្រាប់ក្រុមរបស់នាង ប្រសិនបើពួកគេឈ្នះពាន World Cup។

ទោះបីជាយ៉ាងណាក៏ដោយ អតីតបវរកញ្ញាដើមកំណើតអាល្លឺម៉ង់និងជាអ្នកជំនួញរូបនេះ បានបដិសេធថា នាងនឹងមិនដោះសម្លៀកបំពាក់អ្វីទាំងអស់ ទោះប្រទេសរបស់នាង ឈ្នះពានក៏ដោយ។

ដោយបង្ហោះ Story ក្នុង Instagram, នាង Ivana បានសរសេរជាភាសាអង់គ្លេស ក្រូអាត និងអាល្លឺម៉ង់ថា “ព័ត៌មានមិនពិត! ជាការកុហករបស់ប្រព័ន្ធផ្សព្វផ្សាយ។ ខ្ញុំមិនដោះអាវទេ បើក្រូអាតឈ្នះជើងឯក”។

គួរបញ្ជាក់ថា នៅរាត្រីនេះ ក្រុមបាល់ទាត់ជម្រើសជាតិក្រូអាត ត្រូវតតាំងជាមួយ អាហ្សង់ទីន ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ World Cup ឆ្នាំ២០២២៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ SUN
ចុចអាន៖ ភ្លេចឬនៅ? World Cup វគ្គ Semi Final កាលពី៨ឆ្នាំមុន ធ្វើឲ្យប្រេស៊ីល ឈឺចាប់គ្មានថ្ងៃភ្លេច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


