Connect with us

ជីវិតកម្សាន្ដ

គឹម លីហ្សា ចេញសារដាស់តឿនចាក់ចំបេះដូងអ្នកគាំទ្រ ពាក់ព័ន្ធអ្នកផិតក្បត់

បានផុស

នៅ

តារា​សម្ដែង​អ្នកនាង គឹម លីហ្សា មួយ​រយៈ​ពេលនេះ​គឺ​ពិតជា​កាក់កប​មែនទែន​ជាមួយ​ការងារ​រកស៊ី​ផ្ទាល់ខ្លួន បន្ទាប់ពី​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ជា​ច្រើន ជាពិសេស​ការ​បើក​ហាង​លក់​ម្ជូរ ក៏​ដូចជា​ផលិត​ផល​ផ្សេងៗ​ទៀត​ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំឡុង​ពេល​កំពុង​ជោគជ័យ​លើ​អាជីព​រកស៊ី​ផ្ទាល់ខ្លួន​នេះ​ដែរ ស្រាប់តែ គឹម លីហ្សា ចេញ​សារ​ដាស់​តឿន​ចាក់​ចំ​បេះដូង​អ្នកគាំទ្រ ពាក់ព័ន្ធ​អ្នក​ដែល​ចូលចិត្ត​យក​ប្ដី​គេ។

ក្នុង​នោះ​អ្នកនាង គឹម លីហ្សា បាន​លើក​ឡើង​ថា មនុស្ស​ស្រី​ត្រូវ​ចាំ ទោះ​នាង​ឡើង​គ្រែ​ជាមួយ​ប្ដី​គេ​ប៉ុន្មាន​រយ​ដង ក៏​គេ​នៅតែ​គ្មាន​អារម្មណ៍​ស្រលាញ់​នាង​កាន់តែ​ខ្លាំង​ជាង​មុន​ដូចដែល​គេ​ស្រឡាញ់​ប្រពន្ធ និង​កូន​គេ​ដែរ បើ​យើង​ជ្រុល​ជា​ល្ងង់​ហើយ នាង​គួរ​ដក​ខ្លួន​ចេញ កុំ​ឲ្យ​ល្ងង់​ហើយ​ល្ងង់​ទៀត។

តារា​ស្រី គឹម លីហ្សា បាន​បន្ត​ទៀត​ថា កុំ​គិត​ថា​ខ្លួនឯង​ជា​ស្រី​ម្នាក់​សម្រស់​ស្រស់​ស្អាត ហើយ​អស្ចារ្យ​សម្រាប់​គេ​នោះ ខុស​ហើយ បើ​គេ​គិត​ថា​នាង​អស្ចារ្យ​សម្រាប់​គេ​មែន គេ​មិនមែន​គ្រាន់តែ​យក​នាង​លួចលាក់​ប៉ុណ្ណឹង​នោះ​ទេ សម្រាប់​មនុស្ស​ប្រុស ប្រពន្ធ និង​កូន​អស្ចារ្យ និង​គេ​មាន​តម្លៃ​ណាស់ ចុង​ក្រោយ​គេ​ទៅ​លត់​ជង្គង់​សុំទោស​ប្រពន្ធ​គេ​ដដែល ហើយ​អ្នក​ដែល​គេ​ចោល​គឺជា​នាង សូម​ធ្វើ​ខ្លួន​ឲ្យ​មាន​តម្លៃ ប្រុស​ពេញ​ផែន​ដី រក​មួយ​ជា​កម្មសិទ្ធិ​ខ្លួនឯង​ទៅ។ ឱប​ប្ដី​គេ​វា​សប្បាយ​មិន​បាន​យូរ​នោះ​ទេ។

តាមរយៈ​នេះ​មាន​ការ​បញ្ចេញ​មតិ​គាំទ្រ​អ្នកនាង គឹម លីហ្សា ជាច្រើន ខណៈ​មាន​ខ្លះ​ក៏​លើក​ឡើង​ថា សំណេរ​បង​ផ្ដាំ​ទៅ​មនុស្ស​ស្រី​ត្រូវ​ណាស់ តែ​សាច់រឿង​ផិត​ក្បត់ តួ​សំខាន់​គឺ​មនុស្ស​ប្រុស បើ​ដឹង​ថា​ខ្លួន​មាន​ប្រពន្ធ​ហើយ កុំ​ទៅ​អូស​ក្រឡា​គេ លាក់​ថា​ខ្លួន​នៅ​កំលោះ។ តែ​បើ​ស្រេក​ខ្លាំង ស៊ី​នំ​ឲ្យ​លុយ​ទៅ។

ឯ​ខ្លះ​ទៀត​ថា បន្ទោស​តែ​ស្រី បន្ទោស​ប្ដី​ផង។ ប្រុស​ល្អ​គេ​មិន​ពាក់ព័ន្ធ​ស្រី​ញី​ឲ្យ​ប្រពន្ធ​ពិបាកចិត្ត​ទេ ប្រុស​ល្អ​គេ​ចេះ​មាន​ប្រដាប់​គិត​ច្បាស់លាស់ កុំ​ព្រោះ​តណ្ហា​ដឹក​មុខ​មួយ​ពេល​បំផ្លាញ​ទឹកចិត្ត ឬ​សុភមង្គល​គ្រួសារ​នោះ​ទេ។ ប្រពន្ធដើម និង​ស្រី ឬ​ប្រពន្ធចុង ក៏​សុទ្ធ​តែ​ជា​អ្នករងគ្រោះ​ដូចគ្នា រង​គ្រោះ​ដោយសារ​ប្ដី​ហេង​ស៊យ ខ្សោយ​ប្រដាប់​គិត ឬ​ប្រដាប់​គិត​យក​ទៅ​ទុក​ក្នុង​បង្គន់៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវ​ខ្សាច់ លិចក្រុង​សុខោទ័យភ្លាមៗ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ទុក្ខជាន់ទុក្ខ! ថៃ​ ប្រកាស​អាសន្ន​រលក​យក្ស​ស៊ូណាមិ កៀកមកដល់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ចិន​ ច្រានចោល​ព័ត៌មានក្លែងក្លាយ​​របស់​ថៃ ដែល​ថា​ខ្លួន​​​ផ្តល់​អាវុធ​ថ្មី​ដល់​កម្ពុជា

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ត្រាំ​ឲ្យ​ថៃ​​​និង​កម្ពុជា​ឈប់បាញ់​ភ្លាម​ ដោយ​ដាក់គំនាប​មិនធ្វើ​ពាណិជ្ជកម្ម​ជាមួយ​

ព័ត៌មានជាតិ១៥ ម៉ោង មុន

​​ថ្នាក់ដឹកនាំ និង​ មេយោធាថៃ​ ប្រឈម​«ឧក្រិដ្ឋកម្មសង្គ្រាម» ​ដោយសារ​​ប្រើ ​​F-16 និង​ Gripen C/D វាយប្រហារ​តំបន់​វប្បធម៌​ និង​ជនស៊ីវិល​

Sokha Hotels

ព័ត៌មានពេញនិយម