Connect with us

ជីវិតកម្សាន្ដ

សាស្ត្រាចារ្យ នូ សណ្ដាប់ ឯកទេសល្ខោននិយាយ តួម្ដាយរឿង “ទឹកចិត្តម្ដាយ” ទទួលមរណភាព

បានផុស

នៅ

ពិតជា​សោកស្ដាយ​ខ្លាំង​បំផុត ខណៈ​លោកស្រី​សាស្ត្រាចារ្យ នូ សណ្ដាប់ ឯកទេស​ល្ខោន​និយាយ​អតីត​តារាភាពយន្ត​ខ្មែរ​សម័យ​ក្រោយ​ឆ្នាំ ១៩៧៩ បាន​ទទួល​មរណភាព កាលពី​វេលា​ម៉ោង ១១ ព្រឹក

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃ​សុក្រ ទី ២៣ ខែ​ធ្នូ ឆ្នាំ ២០២២។ នេះ​បើ​យោង​តាម​ការ​ជូនដំណឹង​ពី​ក្រុមព្រះ​សុរិយា។

សាស្ត្រាចារ្យ នូ សណ្ដាប់ ធ្លាប់​បាន​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ជា​ច្រើន​ផង​ដែរ ដោយ​ក្នុង​នោះ​កាលពី​ឆ្នាំ ២០០៣ លោកស្រី​បាន​សម្ដែង​ជា​តួ​ម្ដាយ​ក្នុង​ភាពយន្ត​ខ្នាត​ធំ​រឿង “ទឹកចិត្ត​ម្ដាយ” ដែល​ធ្វើ​ឲ្យ​ភាពយន្ត​នេះ​ទទួល​បាន​ភាព​ល្បីល្បាញ​ទូទាំង​ប្រទេស។ ប្រភព​បន្ត​ថា សូម​វិញ្ញាណក្ខន្ធ​លោកស្រី​សាស្ត្រាចារ្យ នូ សណ្ដាប់ បាន​អញ្ជើញ​ទៅកាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ។

ចំពោះ​កម្មវិធី​បុណ្យ ប្រារព្ធ​ធ្វើ​នៅ​វត្ត សុវណ្ណ​សាគរ ហៅ​វត្ត​បន្ទាយ​ចាស់ (ឆ្លង​ដរ​អរិយ​ក្សត្រ​)។ តាមរយៈ​ដំណឹង​មរណភាព​របស់​តារា​ជើងចាស់​ល្បីឈ្មោះ គឺ​សាស្ត្រាចារ្យ នូ សណ្ដាប់ នេះ គេ​ឃើញ​មាន​អ្នកគាំទ្រ ព្រមទាំង​សិល្បករ​-​សិល្ប​ការិនី​ជាច្រើន បាន​សម្ដែង​ក្ដី​រន្ធត់​ស្លុតចិត្ត​ខ្លាំង​ចំពោះ​ការ​បាត់បង់​ធនធាន​វីរ​សិល្បករ​ដ៏​មាន​ប្រជាប្រិយភាព និង​ទេពកោសល្យ​ផ្នែក​វិស័យ​សិល្បៈ​ខ្មែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម