Connect with us

ជីវិតកម្សាន្ដ

សម្រាលកូនទើបមួយសប្ដាហ៍ ភរិយា Weir ធ្វើឱ្យទស្សនិកជនលាន់មាត់ព្រាត

បានផុស

នៅ

ទើបតែសម្រាលកូនបានមួយសប្ដាហ៍ប៉ុណ្ណោះ ភរិយារបស់តារាសម្ដែង Weir បង្ហាញមុខដោយគ្មានការតុបតែង មើលទៅស្រស់បស់ខ្លាំង រហូតទស្សនិកជនលាន់មាត់សរសើរ​ថា​សម្រស់ម៉ាក់ៗដូច​តារា​កូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយសម្រាលកូនស្រីដំបូង ​កាលពីសប្ដាហ៍មុន Vicky Phimonya ភរិយាជាទីស្រឡាញ់របស់ Weir Sukollawat ហាក់រឹងដៃរឹងជើង រាងកាយមាំទាំ ​រីឯសម្រស់វិញស្រស់ស្អាត ដូចមិនមែនអ្នកសរសៃខ្ចីសោះ។

បន្ទាប់ពីរូបថតបានចែករំលែក ​អ្នកគាំទ្រមិនត្រឹមតែសរសើរសម្រស់របស់ Vicky ប៉ុណ្ណោះទេ ពួកគេថែមទាំងនាំគ្នាលេងសើចបន្លំមែនថា ម៉ាក់ៗ​រូបនេះស្អាតមិនចាញ់តារាកូរ៉េ និងសុំឱ្យនាង​ប្រាប់​គន្លឹះរក្សាវ័យដល់​ក្មេង​ស្រីៗផង កុំយកស្អាតតែឯង៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ CEO យីហោមួយ ប្ដឹងស្ថាបនិក Miss Grand ទាមទារសំណងជិត ៣លានដុល្លារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម