ជីវិតកម្សាន្ដ
CEO យីហោមួយ ប្ដឹងស្ថាបនិក Miss Grand ទាមទារសំណងជិត ៣លានដុល្លារ
ម្ចាស់យីហោលក់ឆ្នោត Hongthong បានដាក់ពាក្យប្ដឹងស្ថាបនិក Miss Grand លោក Nawat ដោយទាមទារសំណង ១០០លានបាត (ប្រហែល ២.៨លានដុល្លារអាមេរិក) ពីបទបំពានកិច្ចសន្យាផ្សព្វផ្សាយ។

CEO ក្រុមហ៊ុន VR Online Innovation Co., Ltd. ដែលជាក្រុមហ៊ុនលក់ឆ្នោត Hongthong បានចោទប្រកាន់លោក Nawat Isarakraisil ម្ចាស់ក្រុមហ៊ុន Miss Grand International Public Company Limited ពីបទបរិហារកេរ្តិ៍ និងរំលោភកិច្ចសន្យា ព្រមទាំងប្ដឹងទាមទារសំណងដែលមានតម្លៃ ១០០លានបាត ជាការសងជំងឺចិត្ត ក៏ដូចជាថ្លៃខូចខាត។

ដោយឡែកចំពោះលោក Nawat បានច្រានចោលពាក្យបណ្ដឹងនេះ ដោយលោកអះអាងថាខ្លួនបានបំពេញតាមកុងត្រាទាំងអស់ និងបញ្ជូនបវរកញ្ញាទៅផ្សព្វផ្សាយ ប៉ុន្តែចំពោះការលុបចោលមកពីខាង Hongthong ខ្លួនឯងប៉ុណ្ណោះ ហើយលោកបានប្ដឹងទាមទារសំណងវិញចំនួន ៣លានបាត។ មិនតែប៉ុណ្ណោះស្ថាបនិក Miss Grand រូបនេះមានទាំង ឯកសារភស្តុតាងមកជាមួយទៀតផង។

យ៉ាងណាមិញ អ្នកស្រី Wee Thitapa Thanasappricha នាយកប្រតិបត្តិ Hongthong បានផ្តល់បទសម្ភាសន៍ដល់សារព័ត៌មាន ដោយអ្នកស្រីអះអាងដូចគ្នាថា ខ្លួនមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្ដឹង ហើយខ្លួនមិនខ្លាចក្នុងប្រឈមមុខជាមួយលោក Nawat នៅតុលាការឡើយ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ មុនចេញទៅប្រកួត បវរកញ្ញាចក្រវាល Anna ត្រូវរៀមច្បងដៀមដាមយ៉ាងស្ពឹកមុខ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


