Connect with us

ជីវិតកម្សាន្ដ

Hyein សមាជិកក្រុម NewJeans ក្លាយជាទូតសុឆន្ទៈវ័យក្មេងបំផុតរបស់ Louis Vuitton

បានផុស

នៅ

Hyein នៃក្រុម NewJeans ដែលមានអាយុ ១៤ ឆ្នាំបានក្លាយជាទូតសុឆន្ទៈវ័យក្មេងបំផុតឲ្យម៉ាកយីហោរបស់ Louis Vuitton ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃទី ៣០ ខែធ្នូ នៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ NewJeans បានប្រកាសថាសមាជិក Hyein បានក្លាយជាទូតសុឆន្ទៈម៉ាកយីហោរបស់ Louis Vuitton ។ ជាមួយគ្នានេះយីហោប្រណិត Louis Vuitton ក៏បានប្រកាសជាផ្លូវការថា “យើងបានជ្រើសរើស Hyein សមាជិកក្រុម New Jeans ជាទូតសុឆន្ទៈថ្មីរបស់យើង ហើយចាប់ពីពេលនេះតទៅ យើងនឹងចាប់ផ្តើមដំណើរថ្មីជាមួយ Hyein ដែលកំណត់រចនាប័ទ្មជាមួយនឹងភាពទាក់ទាញពិសេសរបស់នាង”។

យ៉ាងណាមិញ នៅពេលថ្មីៗនេះ Hyein ទើបង្ហាញរូបថតផ្សព្វផ្សាយផ្ទាល់ខ្លួនរបស់នាងសម្រាប់ ម៉ាក យីហោ Louis Vuitton នៅលើទស្សនាវដ្ដី Vogue Korea Digital កាលពីខែវិច្ឆិកា ឆ្នាំ ២០២២៕

ប្រែសម្រួល៖នាងតូច

ចុចអាន៖អាល់ប៊ុមចម្រៀងទី ១ “OMG” របស់ NEW JEANS ត្រូវហ្វេនសម្រុកកម្មង់ទុកមុន ៨០០,០០០ បន្ទះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម