ជីវិតកម្សាន្ដ
មហាជនសម្រុកសរសើរ Kwan ថា ជាថៅកែចិត្តល្អ សុខចិត្តដឹកអាហារឲ្យបុគ្គលិក
អ្នកគាំទ្រសម្រុកចូលចិត្តនិងបញ្ចេញមតិសរសើរនាង Kwan Usamanee ដែលជាកំពូលតារាស្រីមិនប្រកាន់ខ្លួនថែមទាំងមានអត្តចរិតរួសរាយរាក់ទាក់ជាមួយមនុស្សគ្រប់គ្នា ខណៈនាងគឺជាចៅហ្វាយក្រុមហ៊ុនតែបែរជាដឹកអាហារចែកជូនបុគ្គលិកដល់ទីកន្លែងតែម្តង។

តាមរយៈបណ្ដាញសង្គម Instagram ផ្ទាល់ខ្លួនរបស់តារាសម្ដែង Kwan Usamanee បានបង្ហាញពីឃ្លិបមួយដែលនាងបានទិញអាហារថ្ងៃត្រង់ឲ្យបុគ្គលិកកែសម្ផស្សក្នុងក្រុម ជាមួយនឹងខេបសិនថា “វាទាំងអស់សម្រាប់ផ្ដល់ឲ្យគ្រប់គ្នា។ តើនរណាជាចៅហ្វាយ? ព្រោះមានថៅកែជា idol ហាហា”។ ក្នុងឃ្លិបដែលនាងបានបង្ហោះ អ្នកនិយមលេងអ៊ីនធឺណិតបានសម្រុកសរសើររី Kwan ហើយនិយាយ ‘ខ្ញុំក៏មាន Kwanជា idol ដែរ! ពិតជាមេដ៏ល្អនិងគួរឲ្យស្រលាញ់ណាស់! ខ្ញុំចង់ធ្វើជាអ្នកក្រោមបង្គាប់ Boss Kwan ណាស់!

សូមជម្រាបដែរថា Kwan Usamanee ចូលប្រឡូកក្នុងវិស័យសិល្បៈជាយូរមកហើយ។ ក្រៅពីការងារតាមកញ្ចក់អេក្រង់ទូរទស្សន៍ និងសកម្មភាពដែលនាងបង្ហោះលើបណ្ដាញសង្គម Instagram តារាសម្ដែងល្បីល្បាញរូបនេះក៏មានអាជីវកម្មផ្ទាល់ខ្លួនដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖៣ ឈុតរបស់ Chompoo នៅ បារាំង នៅតែទាក់ទាញភ្នែកមហាជន
ចុចអាន៖អ្នកលេងអ៊ីនធឺណិតវែកញែកព្រាត ក្រោយ Kwan វិលមកទ្រនំចាស់ប៉ុស្តិ៍លេខ ៧ វិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


