Connect with us

ជីវិតកម្សាន្ដ

ចម្រុងចម្រើនណាស់ គ្រាន់ដើម ២០២៣ ល្បីប្រុសស្អាត ចាដេត រកបានជាង ១០០K?

បានផុស

នៅ

តារាសម្ដែង ចម្រៀង និងជា Vlogger ល្បីឈ្មោះមួយរូបលោក ចាដេត នៅដើមឆ្នាំ២០២៣នេះ ផ្ដើមមានទីផ្សារល្អ ដោយលោកទើបទទួលបានការងារថ្មីដ៏ធំមួយ ជាមួយតម្រុយថា មានថ្លៃហត់នឿងខ្ពស់កប់ពពកក្នុងប្រវត្តិការងាររបស់លោកថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្រុយនេះ បន្ទាប់ពី ចាដេត បានលេចមុខក្នុងកម្មវិធីធំមួយរបស់ Miss ដែលបានប្រារព្ធពិធីជប់លៀង និងប្រកាស BA របស់ខ្លួន។ ចាដេត បានធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីពិធីករបានប្រកាសថា លោកជា BA របស់ផលិតផលខាងលើ ក្រោមសំឡេងទះដៃយ៉ាងកងរំពងពីភ្ញៀវកិត្តិយសភាគច្រើនជាតំណាងចែកចាយរាប់រយនាក់។

តាមកិច្ចព្រមព្រៀង ចាដេត នឹងធ្វើជាទូតសុច្ឆន្ទៈរបស់ Miss ១ឆ្នាំ ក្នុងតម្លៃពលកម្ម១ដែលមិនត្រូវបានបញ្ចេញជាចំហ។ ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ចាដេត បញ្ជាក់ថា លោករីករាយមែនទែន ព្រោះនេះជាការងារធំទី១របស់លោកដែលសម្រេចបាននៅឆ្នាំដើមថ្មី ២០២៣ ប៉ុន្តែលោកបានបដិសេធន៍និយាយពីតម្លៃពិតប្រាកដកុងត្រាការងាររវាងលោក និងក្រុមហ៊ុន ដោយលោកគ្រាន់តែបង្ហើបថា ជាតម្លៃមួយដ៏ខ្ពស់។ លោកថ្លែង “រឿងតម្លៃខ្លួន ខ្ញុំសុំអត់និយាយ…តែអាចនិយាយបាន ជាតម្លៃមួយដ៏ខ្ពស់ គឺខ្ពស់មែនទែន…”។

យ៉ាងណាក៏ដោយ ប្រភពមួយដែលនៅមិនឆ្ងាយពីក្រុមការងារភាគីទាំងពីរ បានលួចបង្ហើបឲ្យដឹងថា តម្លៃកុងត្រារវាងចាដេត ជាមួយ Miss មានតម្លៃដល់ទៅជាង ១០ម៉ឺន(100k)ដុល្លារឯណោះ។ នៅមុនទទួលបានកុងត្រាការងារធំមួយនេះ តាមសាមីខ្លួនថា ដើមឡើយ លោកក៏ជាអ្នកប្រើប្រាស់ផលិតផលរបស់ Miss ម្នាក់ដែរ។

ចំណុចនេះ តារាប្រុស បានគូសបញ្ជាក់ថា តាមបទពិសោធន៍ផ្ទាល់ខ្លួននេះ លោកអាចចែករំលែកថា យីហោផលិតផលមួយនេះ មានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការបំពេញបន្ថែម សុខភាពសម្រស់របស់លោកអ្នក តាំងពីចុងសក់ ដល់ចុងជើង។

ក្នុងកិច្ចការនេះ ចាដេត ត្រូវបានជ្រើសរើសងាកមកលោកឧកញ៉ាវ័យក្មេង ឡាយ លីហួរ និងលោកជំទាវ ឡៃ ស៊ូយៀក ដែលជាម្ចាស់ប្រេន Miss បានលើកឡើងថា ចាដេត មានល្អទាំងព្រម ទាំងទេពកោសល្យ រូបរាង ពិសេសបំផុតគឺសម្ភស្សស្បែករបស់លោក សម៉ដល្អ សមបំផុតក្នុងការងារជាទូតសុច្ឆន្ទៈរបស់ Miss។

ក្នុងភាពជាទូតសុច្ឆន្ទៈរបស់ Miss ចាដេតត្រូវបានគេធ្វើពិធីទទួលយ៉ាងឧឡារិក ជាមួយវត្តមានភ្ញៀវកិត្តិយសភាគច្រើនជាអ្នកចែកចាយបន្តប្រមាណជិត ១ពាន់នាក់ ក្នុងនោះក៏មានពិធីចែករង្វាន់តំណាងចែកចាយឆ្នើម ដែលមានទឹកប្រាក់សរុបរាប់ម៉ឺនដុល្លារអាមេរិកថែមទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម