Connect with us

ជីវិតកម្សាន្ដ

តារាសម្ដែងជើងចាស់ គង់ ប៊ុនសុន អង្គុយលក់នំហាលខ្យល់ភ្លៀងរងាញ័រខ្លួនដើម្បីក្រពះ

បានផុស

នៅ

ឃើញ​ហើយ​ពិតជា​អាសូរ​ខ្លាំង​ណាស់​នូវ​រូបភាព​ដ៏​កម្សត់​របស់​តារា​សម្ដែង​ជើងចាស់ គង់ ប៊ុនសុន ដែល​កំពុង​អង្គុយ​លក់​នំ​ហាលខ្យល់​ភ្លៀង​រងា​ញ័រ​ខ្លួន​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​ជីវិត ខណៈ​រាល់ថ្ងៃ​គាត់​មាន​វ័យ​កាន់តែ​ចាស់​ទៅ​ហើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាព​នេះ​ត្រូវ​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក បង្ក​ការ​ចាប់​អារម្មណ៍​សម្រាប់​មហាជន​អ្នកគាំទ្រ ពិសេស​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ដោយ​បង្ហាញ​ការ​អាណិតអាសូរ​ចំពោះ​តារា​សម្ដែង​ជើង​ចាស់ គង់ ប៊ុនសុន។

ដោយឡែក​នៅ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​តារា​សម្តែង​អ្នកស្រី គង់ ប៊ុនសុន បាន​លើក​ឡើង​ថា «ភ្លៀង​ផង ខ្យល់​បក់​ផង ខ្ញុំ​រងា​ខ្លាំង​ណាស់ តែ​ខ្ញុំ​ត្រូវតែ​ខំប្រឹង​តស៊ូ​លក់​នំ ដើម្បី​ដោះស្រាយ​ជីវភាព​ដែល​កំពុង​ខ្វះខាត​ខ្លាំង»។ បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​សម្រាប់​រូបភាព​ដ៏​កម្សត់​នេះ​គឺ​ថត​ឡើង​កាលពី​យប់​ថ្ងៃ​ទី ០២ ខែ​តុលា ឆ្នាំ ២០២៣ ម្សិលមិញ។

គួរ​រម្លឹក​ថា តារា​សម្ដែង​អ្នកស្រី គង់ ប៊ុនសុន ឬ សម្ភ័ស ប៊ុនសុន កាលពី​ថ្មីៗ​នេះ បាន​ចេញ​មក​ដង្ហោយ​សុំ​ផលិតករ​ហៅ​ថត​សម្តែង ដើម្បី​បាន​ប្រាក់​ចិញ្ចឹមជីវិត ខណៈ​របរ​លក់​នំ​មិន​សូវ​ដាច់។

អ្នកស្រី គង់ ប៊ុនសុន គឺជា​សិល្ប​ការិនី​ម្នាក់ ក្នុង​ចំណោម​អ្នក​សិល្បៈ​វ័យ​ជរា​មួយ​ចំនួន​ទៀត​ដែល​កំពុង​មាន​ជីវភាព​ខ្វះខាត និង​មាន​ជំងឺ​ប្រចាំ​កាយ។ ប៉ុន្តែ​អ្វី​ដែល​អភ័ព្វ​ជាងគេ​ទៀត​នោះ ពុំ​មាន​កូន​ចៅ​ដែល​មាន​ដៃ​រឹង​ស្មា​មាំ​ជួយ​ជ្រោមជ្រែង​នោះ​ទេ ដោយ​គាត់​ត្រូវ​ដើរ​រាល់ថ្ងៃ​ដើម្បី​លក់​នំ​តាម​ផ្លូវ ឬ បាំង​ឆ័ត្រ​អង្គុយ​លក់​នំ​ពេល​មេឃ​កំពុង​រលឹម​ជាដើម។

តារា​សម្តែង គង់ ប៊ុន​សុន បាន​លើកដៃ​អំពាវនាវ​ថា «សូម​បងប្អូន​មេត្តា​ជួយ​ហៅ​ខ្ញុំ​ថត​ផង ដើម្បី​បាន​ថវិកា​ចិញ្ចឹម​ជីវិត ព្រោះ​រាល់ថ្ងៃ​ខ្ញុំ​លក់​នំ​គឺ​មិន​សូវ​ដាច់​ទេ ពេលខ្លះ​ខ្ញុំ​បាំង​ឆ័ត្រ​អង្គុយ​លក់​នំ​ពេល​មេឃ​កំពុង​រលឹម លក់​នៅ​តាម​ដង​ផ្លូវ ២៧១ ជិត​អតីត​ធនាគារ ANZ ផ្សារ​ដើម​ថ្កូវ»។

តារា​ស្រី​អ្នកស្រី គង់ ប៊ុន​សុន បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​តាមរយៈ​អាជីព​សម្ដែង​តាំងពី​ឆ្នាំ ២០១២។ ក្រៅពី​សម្តែង​កន្លង​មក អ្នកស្រី ក៏​ចេះ​ច្រៀង និង​បាន​បង្ហើរ​សំនៀង​បទ​មរតក​ដើម​ជាច្រើន​ផង​ដែរ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម