ជីវិតកម្សាន្ដ
តារាសម្ដែង ហេង បូនីកា មិនភ្លេចគុណបុគ្គលសំខាន់ពីររូប នៅពីក្រោយភាពជោគជ័យ
បន្ទាប់ពីជោគជ័យលើវិថីសិល្បៈមានរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយការមិនភ្លេចគុណបំណាច់ដ៏ធំធេងចំពោះបុគ្គលសំខាន់ក្នុងការជួយត្រួសត្រាយផ្លូវ និងការជ្រោមជ្រែងនោះ តារាសម្ដែង ហេង បូនីកា បានរម្លឹកដល់គុណមនុស្ស ២ នាក់ ដែលតែងនៅពីក្រោយនាងរហូតមានថ្ងៃនេះ។

បុគ្គលសំខាន់ ២ រូប ដែលជាអ្នកមានគុណនៅក្នុងអាជីពសិល្បៈ ត្រូវបានតារាស្រីវ័យក្មេង ហេង បូនីកា បញ្ជាក់ថា ទី១-គឺជាបងប្រុសបង្កើតរបស់នាង និងទី២-តារាសម្ដែងជើងចាស់អ្នកនាង ផាន់ ផាភួង។ នាងថា អ្នកទាំង ២ នេះ ត្រូវបាននាងចាត់ទុកថាជាបុគ្គលសំខាន់ដែលស្ថិតនៅពីក្រោយរូបនាងឲ្យទទួលបានផ្លែផ្កាលើវិថីសិល្បៈនាពេលបច្ចុប្បន្ននេះ។

តាមរយៈកិច្ចសម្ភាសន៍មួយថ្មីៗនេះ តារាស្រី ហេង បូនីកា បាននិយាយថា សម្រាប់បងប្រុសបង្កើតរបស់នាង គឺគាត់បានលះបង់ពេលវេលាច្រើនណាស់ដើម្បីជួយលើកទឹកចិត្ត និងជ្រោមជ្រែងនៅពីក្រោយឲ្យនាងចូលប្រឡូកក្នុងវិថីសិល្បៈ ខណៈទឹកចិត្តធំធេងណាស់ដែលបងប្រុសលះបង់សម្រាប់ប្អូនស្រី។

នាងនិយាយថា «កាលពីចូលសិល្បៈដំបូងៗ ខ្ញុំធ្លាប់មានបំណងចង់បោះបង់ចោលម្តងៗ ទៅហើយ ព្រោះហាក់ទ្រាំមិនបាននូវការស្តីបន្ទោសពីផលិតករ តែបានបងប្រុសខ្ញុំតែងតែលើកទឹកចិត្តជំរុញឲ្យមានការអត់ធ្មត់ និងតស៊ូដើរទៅមុខបន្តទៀត»។

ហេង បូនីកា និយាយបន្តថា ក្រោយមកនាងក៏ចាប់ផ្ដើមមានទឹកចិត្តហាត់រៀនដើម្បីពង្រឹងសមត្ថភាពបន្ថែម។ ហើយបន្ទាប់ការដុសខាត់ខ្លួនឯង និងការជួយបង្ហាត់បង្ហាញពីរៀមច្បង ទើបធ្វើឲ្យនាងអាចសម្ដែងបានរហូតមកទល់ពេលនេះ។ នាងបញ្ជាក់ថា ការដែលនាងអាចមានមុខមាត់ក្នុងវិថីសិល្បៈនាពេលនេះ វាក៏ជាចំណែកមួយពីតារាសម្ដែងអ្នកនាង ផាន់ ផាភួង ផងដែរ។
បន្ថែមពីនេះ កញ្ញា ហេង បូនីកា បានលើកឡើងថា ដោយសារហេតុផលបែបនេះហើយទើបនាងមិនដែលភ្លេចគុណចំពោះបុគ្គលសំខាន់ ២ រូប ដែលជួយជ្រោមជ្រែងនាងឲ្យទទួលបានជោគជ័យក្នុងអាជីពសិល្បៈមកដល់បច្ចុប្បន្ន៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


