Connect with us

ជីវិតកម្សាន្ដ

ទម្លាយតម្លៃខ្លួន Chompoo ស៊ីថ្លៃខ្ពស់បំផុតក្នុងវិស័យសិល្បៈថៃ

បានផុស

នៅ

អតីតតារាសម្តែងស្ថិតក្រោមស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៧ ដែលបច្ចុប្បន្នបានចុះហត្ថលេខា​នៅក្រោមស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍លេខ ៣ ត្បិតថាពេលនេះ Chompoo Araya មិនសូវ​ទទួល​បាន​ការងារ​ថត​ភាពយន្ត​ដូចមុន​ក៏​ពិតមែន ប៉ុន្តែនាង​​មិនបានមុខ​ពី​វិថី​សិល្បៈនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្ន​នេះ ​អ្នក​ម្តាយកូន៣ Chompoo Araya នៅតែធ្វើ​ពិធីការិនី​ក្នុង​កម្មវិធី 3 zaaap ហើយនាងក៏​ឧស្សាហ៍​បង្ហោះ​រូបភាព ដើម្បី​អាប់ដេត​ជីវិត​ផ្ទាល់ខ្លួនឲ្យ​អ្នកគាំទ្រទូទាំងប្រទេស​ថៃ​បាន​ឃើញ​ជា​រៀងរាល់ថ្ងៃ។ លើសពីនេះ នាងទទួលបានការងារ​នៅក្រៅ​ប្រទេស​សឹង​ដក​ខ្លួន​មិន​រួច​ ក្នុង​ការ​ដើរបង្ហាញម៉ូដ​ឲ្យប្រេន​ធំៗ​ក្រៅស្រុក ខណៈក្នុង​ស្រុក​នាង​ទទួល​យក​តែ​ការ​ផ្សាយពាណិជ្ជកម្ម​ប៉ុណ្ណោះ។

ជាការ​ពិត​ កម្រិត​តម្លៃ​នៃ​ការសម្ដែង​របស់ Chompoo Araya ពិតជា​មិនធម្មតានោះទេ ប្រសិនបើ​ផលិតករ​ចង់​បាន​នាង​ពួកគេ​ត្រូវ​​ចំណាយ​ប្រហែល ៧.៥ ម៉ឺនបាតក្នុងមួយ​វគ្គ ខណៈ​ថ្លៃ​ធ្វើ​ពិធីការ​នីត្រូវចំណាយ ៨-១០ លាន​បាត ឯ​តម្លៃ​ចូលរួម​កម្មវិធី​ប្រហែល ១.២ ម៉ឺន​បាត​ក្នុង​មួយ​ដង ហើយទាំងនេះ​មិន​រាប់​បញ្ចូល​ផ្សេងៗ ទាំងយីហោល្បីៗ​ដែលទាក់ទងទាំងក្នុងស្រុក និង​ក្រៅ​ស្រុក​ឡើយ។

ទោះបីមាន​ពាក្យចចាមអារ៉ាមទាក់ទងនឹងតារា​សម្ដែង Chompoo Araya ថាស្វាមីលួចផិតក្បត់ចិញ្ចឹមស្រីក្មេងក្ដី ប៉ុន្តែរឿងរ៉ាវទាំងនោះមិនបានធ្វើឲ្យតារាសម្ដែងចាស់វស្សានេះ មានបញ្ហាក្នុងវិស័យសិល្បៈដូចអ្នកផ្សេងទៀតទេ។ ជាពិសេសនៅក្នុងប្រទេសថៃ Chompoo នៅតែទទួលបានការងារគរជើង ចំណែកឯកេរ្តិ៍ឈ្មោះ​របស់​នាង​សឹង​ថា ជា​សេដ្ឋី​ចាយ​ប្រាក់​ទាំង​នោះមិនអស់ផង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖តាមពិត Chompoo ធ្លាប់ផ្ដល់បទសម្ភាសន៍ថា នាងទុកចិត្ត Nott ហើយមិនជឿថាស្វាមីក្បត់ចិត្ត

ចុចអាន៖Pinky បើកចិត្តនិយាយរឿងរ៉ាវកើតឡើងក្នុងជីវិត ក្រោយបង្ហាញខ្លួនជាសាធារណៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម