ជីវិតកម្សាន្ដ
ប៉ូលិសកំពុងស៊ើបអង្កេតតារាសម្ដែង Yoo Ah-in ប្រើប្រាស់ថ្នាំខុសច្បាប់
យោងទៅតាមទីភ្នាក់ងាររបស់តារាសម្តែង Yoo Ah In ដែលមានឈ្មោះថា UAA បាននិយាយយ៉ាងខ្លីអំពីការស៊ើបអង្កេតថ្មីៗនេះត្រូវបានស៊ើបអង្កេតដោយប៉ូលិសទាក់ទងនឹងការប្រើប្រាស់ថ្នាំខុសច្បាប់ propofol ។

ទីភ្នាក់ងាររបស់ Yoo Ah In បានចែករំលែកសេចក្តីថ្លែងការណ៍ខ្លីមួយទាក់ទងនឹងតារាសម្តែងដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតចំពោះការប្រើប្រាស់សារធាតុ propofol។ ជាមួយគ្នានេះ កាលពីថ្ងៃទី ៨ ខែកុម្ភៈ មានរាយការណ៍នៅលើកញ្ចក់ទូរទស្សន៍ Chosun “News9” ថាតារាសម្តែងកូរ៉េកំពូលម្នាក់ បានឆ្លងកាត់ការស៊ើបអង្កេតរបស់ប៉ូលីសជុំវិញការចោទប្រកាន់ថាបានប្រើ propofol។ ថ្នាំ Propofol គឺជាថ្នាំជំរុញការគេង និងថ្នាំស្ពឹក ហើយវាខុសច្បាប់នៅក្នុងប្រទេសកូរ៉េខាងត្បូងក្នុងការប្រើវានៅខាងក្រៅការវះកាត់ ។

ទន្ទឹមនឹងនេះ មានសេចក្តីរាយការណ៍បន្ថែមថា ប៉ុន្មានថ្ងៃមុននេះភ្នាក់ងារប៉ូលិសក្រុងសេអ៊ូលបានហៅលោក Yoo Ah In ឱ្យធ្វើការស៊ើបអង្កេតពីបទរំលោភច្បាប់គ្រប់គ្រងគ្រឿងញៀន។ តារាសម្តែងត្រូវបានគេរាយការណ៍ថាត្រូវបានហាមឃាត់មិនឱ្យចាកចេញពីប្រទេស ខណៈពេលដែលរាងកាយរបស់លោកត្រូវបានស្នើសុំសម្រាប់ការវាយតម្លៃដោយវិទ្យាស្ថានជាតិនៃការស៊ើបអង្កេតវិទ្យាសាស្ត្រដើម្បីបញ្ជាក់ពីការប្រើប្រាស់ propofol របស់លោក ។

យ៉ាងណាមិញ ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ទីភ្នាក់ងារ United Artists Agency (UAA) របស់ Yoo Ah In បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយទៀតថាតារាសម្តែង Yoo Ah In កំពុងសហការយ៉ាងសកម្មក្នុងការស៊ើបអង្កេតទាំងអស់ទាក់ទងនឹងបញ្ហានេះផងដែរ ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖រឿង ‘The Idol’ របស់ Jennie នឹងចេញផ្សាយនៅពាក់កណ្ដាលឆ្នាំនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


