ជីវិតកម្សាន្ដ
ជេស៊ីកា ប្រតិកម្មឆ្លើយតបការរិះគន់រូបថតឱបរឹតតារាប្រុស ប៉ែន ភក្រ័សុធារិទ្ធ
ថ្មីៗនេះ អ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក និងTik Tok ជាច្រើន បានប្រទះឃើញតារាចម្រៀងវ័យក្មេងសម្បូរមន្តស្នេហ៍កញ្ញា ជេស៊ីកា ថតកៀកកើយគ្នា និងស្និទ្ធស្នាលផ្អែមល្ហែមជាមួយតារាសម្ដែងប្រុសលោក ប៉ែន ភក្រ័សុធារិទ្ធ បង្កការចាប់អារម្មណ៍ខ្លាំងដល់អ្នកគាំទ្រ។

ការបង្ហាញរូបភាពដោយភាពស្និទ្ធស្នាលឱបរឹតផ្អែមល្ហែមលក្ខណៈសិចស៊ីនេះ មិនត្រឹមតែធ្វើឲ្យមហាជន និងអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍នោះទេ ថែមទាំងមានការចុះផ្សាយនៅលើបណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនទៀតផង។ ក្នុងនោះគេក៏ឃើញអ្នកគាំទ្រមួយចំនួន ផ្ទុះការរិះគន់យ៉ាងចាស់ដៃទៅលើតារាស្រីរូបនេះ ដោយហេតុថា ដើម្បីបានភាពល្បីល្បាញ និងលុយ ធ្វើឲ្យនាងអាចហ៊ានធ្វើបានបែបនេះ។

ក្រោយមានការបែកធ្លាយនូវរូបថតកៀកកើយ និងស្និទ្ធស្នាលរបស់តារាប្រុស-ស្រីទាំងពីរដួង បង្កការរិះគន់នោះ កញ្ញា ជេស៊ីកា បានចេញមកបញ្ជាក់ថា អរគុណសម្រាប់ការរិះគន់ចំពោះខ្ញុំ ការងារអ្វីក៏មានតម្លៃរបស់វាដែរ មិនថា តូច ឬធំ សួរថា នរណាដែលមិនខំធ្វើការដើម្បីប្រាក់ ខ្ញុំស្រលាញ់ការងារជាតារាសម្ដែងនេះ តែខ្ញុំច្បាស់ពីតួនាទីរបស់ខ្ញុំ ខ្ញុំមានសតិសម្បជញ្ញៈដឹងខុសត្រូវពីអ្វីដែលគួរធ្វើ និងមិនគួរ។

បន្ថែមពីលើនេះ តារាសម្ដែងស្រីសិចស៊ី កញ្ញា ជេស៊ីកា បានលើកឡើងថា ខ្ញុំគិតថា ការសម្ដែងរបស់ខ្ញុំក៏មិនបានធ្វើឲ្យបងអូនដែលស្រលាញ់វប្បធម៌ផ្លាស់ប្ដូរគំនិតមកឈប់ស្រលាញ់វប្បធម៌វិញដែរ។ សូមបើកចិត្តឲ្យទូលាយ ខ្ញុំសមត្ថភាពរបស់ខ្លួន។

គេកត់សម្គាល់ថា កន្លងមកតារាស្រីរូបនេះតែងបញ្ចេញរូបភាពសិចស៊ីនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាបន្តបន្ទាប់ ខណៈកាលណោះ នាងពុំដែលរងការរិះគន់ទេ៕
អត្ថបទ ៖ ចាន់រ៉ា





-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


