ជីវិតកម្សាន្ដ
Prang បញ្ចេញឃ្លិបរ៉េបមួយបទ ទទួលការសរសើរពីមហាជន
ចូលរួមកម្មវិធីមួយនៅឯផ្សារទំនើបតារាសម្ដែងស្រី Prang Kannarun បានបង្ហើរសំនៀងជាចង្វាក់រ៉េបយ៉ាងល្អឯកគួបផ្សំនឹងឈុតដែលស្លៀកឡើងឆាកពិតជាស្រស់ស្អាត រហូតទប់សរសើរសម្រស់នាងនិងសម្លេងដ៏ពិរោះមិនបាន។

តួស្រីក្នុងរឿង “បុព្វេសន្និវាស” រូបនេះបានចាប់កាន់ក្បាលមេក្រូ ច្រៀងបទ Rap មួយបទជាមួយតារាប្រុសៗផ្សេងៗទៀតដែលមានវត្តមានលើឆាក និងបង្ហាញស្ទីលអង្រួនត្រគាក យ៉ាងគួរឲ្យស្រលាញ់ ខណៈអ្នកគាំទ្រជាច្រើនបែរផ្ដោតអារម្មណ៍លើឈុតនាងស្លៀកអាចឆក់យកភ្នែកអ្នកទស្សនាផ្ទាល់តែម្ដង។ ជាពិសេសហ្វេនជាច្រើនក៏បានសរសើរពីសម្រស់ Prang ពីមួយថ្ងៃទីមួយថ្ងៃនាងកាន់តែប្លែក មិនថាមុខមាត់និងការតុបតែងខ្លួនបង្ហាញឲ្យមហាជនបានឃើញឡើយ។

សូមជម្រាបដែរថា Prang Kannarun បានប្រកាសផ្ដាច់ទំនាក់ទំនងស្នេហាជាមួយតារាប្រុស Twopee Southside ក្រោយទាក់ទងគ្នាមកច្រើនឆ្នាំ។ ក្រោយស្នេហាបរាជ័យនាងកាន់តែបង្ហាញសមត្ថភាពខ្លាំងទ្វេរមុន ស្របពេលដែលឮចចាមអារ៉ាមថា មានមនុស្សចែចង់នាងសឹងតែរាល់ថ្ងៃថែមទៀត៕







ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖Chompoo ស្រក់ទឹកភ្នែក នៅថ្ងៃដែលស្វាមីជួបបញ្ហាធ្ងន់ធ្ងរខ្លាំងក្នុងជីវិត
ចុចអាន៖ម្ដាយ Chompoo រម្លឹកប្រវត្តិស្នេហ៍ផ្អែមល្ហែម ក្រោយឃើញកូនស្រីមានពាក្យចចាមអារ៉ាមឥតឈប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


