ជីវិតកម្សាន្ដ
មហាជនកោតសរសើរសេដ្ឋី Nott ក្រោយដឹងពីរបៀបចិញ្ចឹមកូនរបស់លោក
កាលពីថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ សេដ្ឋី Nott Wisarut ដែលជាស្វាមីរបស់តារាស្រី Chompoo Araya បានផ្ដល់បទសម្ភាសន៍ពីរបៀបនៃការចិញ្ចឹមកូនទាំងបី ខណៈមហាជនដឹងហើយ កោតសរសើរពីឪពុករូបនេះជាខ្លាំង។

គូស្នេហ៍ហៃសូប្រចាំប្រទេសថៃ Nott -Chompoo បានអង្គុយក្នុងនាមជាភ្ញៀវកិត្តិយសក្នុងកម្មវិធី 3Zaap ហើយបានបង្ហាញពីវិធីចិញ្ចឹមកូនថា តាមពិតលោកមិនមែនជាឪពុកដែលកាចសាហាវដាក់កូនៗទេ កាលដែលពួកគេធ្វើតាមគឺមិនចង់ឲ្យលោកខកចិត្តប៉ុណ្ណោះ។ ទោះបីឪពុកមិនកាច ប៉ុន្តែបើកូនរឹងរូស លោកនឹងកាត់ប្រាក់ឧបត្ថម្ភ។ ដែលទាំងនេះគឺលោកបានមកពីឪពុករបស់គាត់ (ជីតារបស់ក្មេងៗទាំង៣) រឿងដែលគាត់បានជួបប្រទះគឺផ្អែកលើបទពិសោធន៍ធ្លាប់ជួប។ ដូច្នេះទើបលោកនឹងព្យាយាមប្រាប់ក្មេងៗ ខ្លាចថាពួកគេធំឡើងក្លាយជាមនុស្សមិនល្អ ខ្លាចគេមិនឲ្យតម្លៃថាខ្លួនគេជានរណា។ ទោះយ៉ាងណា ក្នុងជីវិតពិតវាមិនស្រួលដូចអ្នកគិតនោះទេ ពួកគេកើតមកក្នុងគ្រួសារមួយដែលមិនលំបាកដូចក្មេងដទៃ។ លោកក៏បានពិគ្រោះជាមួយភរិយាថា តើវាអាចទទួលយកបានក្នុងការបញ្ជូនកូនទៅរៀននៅបរទេសឬអត់? អ្នកនៅទីនោះមិនខ្វល់ថាអ្នកជាកូនអ្នកណាទេ?

ដោយឡែកងាកមក Chompoo ក៏បានបញ្ចេញមតិដែរថា “ខ្ញុំគិតថាខ្ញុំនៅតែមិនជឿថាមនុស្សលំបាកនឹងបានប្រសើរឡើងទេ។ តើយើងមានអ្វីខ្លះជាមួយគ្នា? មានរឿងច្រើនណាស់ក្នុងការបង្កើតមនុស្សល្អ អំពីការចិញ្ចឹមកូនឥឡូវនេះយើងនៅតែនិយាយប្រាប់ពួកគេគ្រប់ពេល។ ប្រសិនបើកូនធំឡើង យើងអាចឃើញអ្វីៗកាន់តែច្បាស់ជាងនេះ”។

ទោះយ៉ាងណា អ្នកជំនួញហៃសូរូបនេះក៏បន្ថែមជាចុងក្រោយទៀតថា “សុភមង្គលរបស់ខ្ញុំពេលនេះ គឺបានឃើញគ្រួសាររបស់ខ្ញុំមានសុភមង្គល ហើយឃើញអ្នកក្រោមបង្គាប់នៃក្រុមហ៊ុនដែលពាក់ព័ន្ធរីកចម្រើន រស់នៅក្នុងជីវិតកាន់តែប្រសើរទៅថ្ងៃអនាគត”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា ថៃ ស្រករក្រោយ ៥ ដួង កំពុងសាងកេរ្តិ៍ឈ្មោះទាំងក្នុងនិងក្រៅប្រទេសនាពេលនេះ
ម្ដាយ Chompoo រម្លឹកប្រវត្តិស្នេហ៍ផ្អែមល្ហែម ក្រោយឃើញកូនស្រីមានពាក្យចចាមអារ៉ាមឥតឈប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


