ជីវិតកម្សាន្ដ
មង្គលការ Ananda សុទ្ធតែតារាល្បីៗប្រចាំប្រទេសថៃ ចូលរួមអបអរ
ពិធីមង្គលការរបស់តារាប្រុស Ananda Everingham បានរៀបចំឡើងកាលពីថ្ងៃទី១៩ម្សិលមិញ ក្រោមបរិយាកាសដ៏អធិកអធម ខណៈតារាល្បីៗជាច្រើនបានត្រសងគ្នាចូលរួមក្នុងពិធីនេះយ៉ាងច្រើនកុះករផងដែរ។

បន្ទាប់ពីប្រកាសពីទំនាក់ទំនងគ្នាមួយរយៈ Ananda បានសម្រេចចិត្តរៀបចំមង្គលការដ៏កក់ក្តៅ និងស្រស់ស្អាតជាមួយនឹងអ្នកច្នៃម៉ូដស្រីល្បីឈ្មោះ Nat Nicha ដោយប្រើប្រាស់ទីតាំងមាត់ទន្លេនៃសណ្ឋាគារ Capella ក្រោយខាងប្រុសសុំមិត្តស្រីរៀបការអស់រយៈពេលជាង៦ខែ។

យ៉ាងណាមិញបរិយាកាសក្នុងពិធីមង្គលការ ពិតជាបង្កប់នៅទិដ្ធភាពរ៉ូមែនទិកខ្លាំង ស្របពេលដែលកូនកំលោះ Ananda ស្លៀកឈុតសយ៉ាងសង្ហា ចំណែកកូនក្រមុំ Nat Nicha មកក្នុងសំលៀកបំពាក់ស្អាតនិងសិចស៊ី។ ក្នុងពិធីមង្គលការក៏មានការបាញ់កាំជ្រួចយ៉ាងស្រស់ស្អាត នៅតាមដងទន្លេពោរពេញដោយសុភមង្គល និងសេចក្ដីស្រលាញ់ចំពោះគូស្នេហ៍ថ្មីថ្មោងប្រចាំប្រទេស។

ដោយឡែក គេឃើញមានតារាល្បីៗជាច្រើនបានធ្វើដំណើរទៅចូលរួមកម្មវិធីយ៉ាងច្រើនកុះករ ដូចជារៀមច្បង Nok Sinjai Plengpanich, Tono Phakin, Mario Maurer , baifern pimchanok, vermicelli, Boy Pisanu, Ornapha Krisadee, Khemupsorn Sirisukha,Piya Savetpikui ,Sunny Suwanmethanont ព្រមទាំងតារាប្រុសស្រីជាច្រើនថែមទៀតដែលមិនបានរៀបរាប់ឈ្មោះ៕













ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖សេដ្ឋីវ័យក្មេងថៃ ១០ រូប មានដៃគូសុទ្ធតែជាស្រីស្អាតប្រចាំប្រទេស
ចុចអាន៖ឆ្នាំ ២០២៣ តារាថៃ ៥ រូប មានអ្នកតាមដានលើ IG ច្រើនជាងគេបំផុត
-
ព័ត៌មានជាតិ១ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


