Connect with us

ជីវិតកម្សាន្ដ

សេដ្ឋីវ័យក្មេងថៃ ១០ រូប មានដៃគូសុទ្ធតែជាស្រីស្អាតប្រចាំប្រទេស

បានផុស

នៅ

តារា​សម្ដែង​និង​អ្នកជំនួញ​ក្នុង​សង្គម​ស៊ីវិល័យ​តែងមាន​ទំនោរ​ចូល​រួម​ក្នុង​កម្មវិធី​ធំ​ៗរួមគ្នា ដូច្នេះ​មិន​មាន​អ្វី​ចម្លែក​ទេ ​ដែល​ពួក​គេ​ទាក់​ទាញ​គ្នា​ទៅ​វិញ​ទៅ​មក នៅពេលដែលបានជួបគ្នា។ ស្របពេលដែល​​ប្រទេសថៃសំបូរទៅដោយកូន​អ្នក​មាន ​និង​សេដ្ឋី​លំដាប់​អភិជន​រស់នៅ​ ខណៈ​អ្នកខ្លះនៅលីវ​និងកំពុងតាមរក​គូគាប់ទ្រនាប់ចិត្ត ហើយបច្ចុប្បន្ន​នេះ ​តារា​ស្រីៗក្នុងវិស័សិល្បៈ​មួយ​ចំនួន​ បាន​បន្ត​ទំនាក់ទំនង​ជាមិត្តក្លាយជាគូស្នេហ៍​ពេញ​សិទ្ធ។

ជាក់ស្ដែង​អ្នក​ជំនួញ​ប្រាក់លាន​១០រូបខាងក្រោមនេះ សុទ្ធតែអាចឆក់ទាញយកបេះដូង​ស្រី​ស្អាត​ក្នុង​វិស័យ​សិល្បៈសឹងតែគ្រប់ៗគ្នា ចំណែកអ្នកខ្លះចូលរោងជ័យកសាងសុភមង្គលមកទល់ពេលនេះ។

១ Nott visrut rangsisingpipat

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Nott ជាបុរសសង្ហាវ័យក្មេងដែលទទួល​មរតកពាន់លាន​នៃ​ក្រុមហ៊ុន Racer Electric (Thailand) Co.,Ltd. ដែលគ្រប់គ្នា​ស្គាល់​ថា ​ជា​ស្វាមីសង្ហារបស់តារាស្រី Chompoo Araya ហើយក៏​រៀប​អាពាហ៍ពិពាហ៍​មកជា៧ឆ្នាំ រហូត​មក​ដល់​ពេល​នេះពួកគេ​មាន​មាន​៣នាក់ជាចំណងដៃ។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តី ភាពផ្អែមល្ហែមមិនថមថយទាល់តែសោះ​សម្រាប់​គូស្នេហ៍​មួយ​គូ​នេះ បើទោះបីជាថ្មីនេះលេចឮចចាមអារ៉ាម​ក្ដី​។

២ Note Wiset Rangsi

ប្អូនប្រុសរបស់អ្នកជំនួញ Nott visrut កាលពីមុន​លោក​ធ្លាប់​មាន​ប្រវត្តិ​ស្នេហា​ជាមួយ​កំពូល​តារា​ជួរមុខទាំង Aum និង Pu Praya មុនពេល​​មាន​ពាក្យចចាមអារ៉ាម​ណាត់ជួប​ជាមួយ​ Patricia Good ។ បន្ថែមពីលើការធ្វើជាអ្នកជំនួញ​ដែលមានទេពកោសល្យ Note Wiset ក៏បានបញ្ចប់ថ្នាក់​អនុបណ្ឌិតចំនួន ២ ពី​ប្រទេស​អង់គ្លេសផងដែរ។

៣ Hiso Saint Tharapuch

បុរសសំបូរ​ភាពផ្អែមល្ហែមនិងកក់ក្តៅរូបនេះ បាន​ឆក់ទាញ​បេះដូងរបស់តារាស្រី Mew Nittha រហូតចូលរោងជ័យ​នៅដើមខែមករា ឆ្នាំ ២០២០។ នៅថ្ងៃទី ១២ខែកញ្ញា ឆ្នាំ ២០២១ ភរិយា​បាន​សម្រាលបានកូនស្រីម្នាក់ឈ្មោះ Marin Kuhapremkit ។ ដោយសារតែ​បុព្វបុរសរបស់លោក​គឺជា​ពាណិជ្ជករ​មាស​ដ៏ល្បីបំផុតម្នាក់នៅក្នុងប្រទេស​ថៃ ដូច្នេះ​មិនចម្លែក​ទេ ដែល​អ្នកណាៗក៏ស្គាល់លោក។ បច្ចុប្បន្ន​កាន់​តំណែង​ជា​នាយក និងជានាយករង​នៃក្រុមហ៊ុន Globlex Holding Management Public Company Limited ដែលមានតម្លៃរាប់លាន​ដុល្លារ ។

៤ Songkran Tejanarong

បន្ទាប់ពីបែកគ្នា​ជាមួយតារាសម្ដែង Aff Thaksaorn និងបន្សល់ត្រឹមកូនស្រីម្នាក់ ​អ្នកស្នងមរតកច្បងនៃ​អាណាចក្រ Bonanza Khao Yai រូបនេះ​បានបន្តទំនាក់ទំនងជាមួយតារាស្រី Matt Peeranee មកទល់ពេលនេះ។ គូស្នេហ៍នេះ​កាន់តែផ្អែមល្ហែមគួរឲ្យកត់សម្គាល់ និងតែងបង្ហោះ​រូបភាព ព្រមទាំងឃ្លិបគូស្នេហ៍នៅលើ Instagram ផ្ទាល់ខ្លួន។ ត្បិតថាផ្អែមល្ហែម ប៉ុន្តែពួកគេ​មិន​មានមាន​គម្រោង​រៀប​ការ​នូវឡើយទេ។

៥ Pupaa Taechanarong

កំលោះ​សង្ហារ និងជាប្អូនប្រុសបង្កើតរបស់ Songkran ​​បាន​ដាំ​ដើម​ឈើ​ស្នេហ៍​ជាមួយ​នឹង​តារា​ស្រី Mint Chalida អស់​រយៈពេល ៨ ឆ្នាំ​មក​ហើយ ទោះ​មិន​សូវ​មាន​អ្វី​កត់​សម្គាល់ ប៉ុន្តែ​ជានិច្ច​​ពួកគេ​តែង​បង្ហោះ​រូបភាព​ផ្អែមល្ហែម​ជាមួយ​គ្នា​មករហូត។ សព្វថ្ងៃ Pupaa ទទួលបន្ទុក​គ្រប់គ្រង​អាជីវកម្ម​គ្រួសារដោយ​មើល​ការ​ខុស​ត្រូវសួមកម្សាន្ត The Bonanza Exotic Zoo) ហើយ​ក៏​មានហាង​ម៉ាក​ការ៉េម​ Minito Gelato​ ដោយ Mint ដែលជាមិត្តស្រីកាន់កាប់ផង​ដែរ។

៦ Amp Phithan Ongkosit

Amp គឺ​​សេដ្ឋីវ័យក្មេង និង​អ្នកស្នងជំនាន់ទីពីរនៃក្រុមហ៊ុននាំចេញសៀគ្វីអេឡិចត្រូនិច​ដ៏ធំមួយនៅ​អាស៊ីអាគ្នេយ៍ ដែលកំពុងកាន់តំណែងជានាយករងនៃក្រុមហ៊ុន KCE Electronics Public Company Limited ហើយក៏មានមុខរបរលក់​គ្រឿងសម្អាង​កូរ៉េ​នៅប្រទេសថៃ ក្រោមឈ្មោះ The Face Shop ផងដែរ ថែមទាំងទទួលបានសញ្ញាបត្រជាច្រើនផងដែរ។ ជាមួយនឹងមុខដ៏ស្រស់សង្ហា លោកជាមនុស្សម្នាក់ទៀតដែលធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ Aum ប៉ុន្តែក៏បែកគ្នា ហើយប្រកាសទំនាក់ទំនងជិតរៀបការជាមួយតារាសម្ដែងស្រី Aom Sushar ទៅវិញ។

៧ Hisokorn Kornkrit

លោក​ជាពាណិជ្ជករថ្នាក់ខ្ពស់វ័យក្មេង ជាប្រធានប្រតិបត្តិនៃ Summit Group ដែលជាក្រុមហ៊ុន​ផលិតគ្រឿងបន្លាស់រថយន្តដ៏ធំមួយ។ ជាមួយនឹងតម្លៃអាជីវកម្មជាងមួយពាន់​លានបាត ហើយមានអាជីវកម្មផ្ទាល់ខ្លួនជា​ច្រើន។ ក្រៅ​ពី​មាន​ទេព​កោសល្យ​ លោកក៏​មាន​រូបរាង​ស្អាត សង្ហា និង​ទាក់ទាញ​ រហូត​ចាប់​យក​បេះដូង​តារា​សម្ដែង Bee Matika រួម​រស់​ជាមួយ​គ្នា​ជាង​៨​ឆ្នាំ​។

៨ Pok Passakorn

មនុស្ស​ជា​ច្រើន​ស្គាល់​ថា Pok Passakorn ជា​តារា​រ៉េប​ដ៏សង្ហានិងជាស្វាមីរបស់តារាស្រី Margie Rasri ហើយលោក​ក៏​ជាអ្នកស្នងមរតករបស់ Central ផ្សារទំនើបធំនៅថៃ ហើយមាន​សណ្ឋាគារ​នៅក្នុងខ្សែសង្វាក់​ រួមទាំងធ្វើជាប្រធានប្រតិបត្តិការសម្រាប់ក្រុមហ៊ុន Post Publishing Public Limited ដែលជាអាជីវកម្មគ្រួសារ​។ បន្ថែមពីនេះ Pok និងភរិយា​បាន​បើក​អាជីវកម្ម​លក់​សំលៀក​បំពាក់ និង​ភេសជ្ជៈ​​ចូលហ៊ុនជាមួយ​មិត្តភ័ក្តិ ព្រមតាំង ​Chanel YouTube មួយទៀត។

៩ Korn Narongdej

ស្វាមី​សង្ហា​របស់របស់ Sririta Jensen ជា​អ្នក​ជំនួញ​វ័យក្មេង​រូប​សង្ហា និង​មាន​មុខមាត់​គួរសមក្នុង​អ្នកជំនួញ​។ បច្ចុប្បន្ន​នេះ Korn ថែរក្សាមុខជំនួញក្នុងគ្រួសារ រួមជាមួយនឹង​អាជីវកម្មអចលនទ្រព្យ​ដែល​បាន​ធ្វើពីមុនមក និង​អាជីវកម្ម​សាលា​តន្ត្រី (Siam Motors) ។

១០ Pranai Phornprapha

លោកជាពាណិជ្ជករ​ ជានាយកគ្រប់គ្រងក្រុមហ៊ុន Siam S Brand Co., Ltd. ដែលផ្តល់សេវាកម្មថែទាំ និងការពារថ្នាំលាបរថយន្ត។ គាត់ក៏បានបើកក្រុមហ៊ុនកម្មវិធី IT ចំនួនពីរ ហើយក៏ជាម្ចាស់អាជីវកម្មភោជនីយដ្ឋានមួយឈ្មោះថា THYME និងកន្លែងហាត់ប្រាណផងដែរ។ បច្ចុប្បន្នអ្នកជំនួញពាន់លានរូបនេះជាមិត្តប្រុសរបស់តារា Taew Nathaporn៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហាញដំណឹងល្អភ្លាម Patricia បង្អួតពោះកាន់តែខ្ទាតជាងមុន

ចុចអាន៖Baifern បង្អួតភាពសិចស៊ីលើដើមទ្រូងតាមរយៈឈុតក្នុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម