ជីវិតកម្សាន្ដ
ទូច ស្រីល័ក្ខ បង្ហាញតម្រុយចង់បានអ្នកស្អំបេះដូង
មកទល់ពេលនេះ ចំណងស្នេហាជាង ៥ ឆ្នាំ របស់តារាចម្រៀង ទូច ស្រីល័ក្ខ បានបែកគ្នា ក្រោយសាងសុភមង្គលជាមួយអតីតស្វាមីជនជាតិបរទេស មានរយៈពេលយូរឆ្នាំ រហូតទទួលបានចំណងដៃកូនប្រុសម្នាក់ ក្រោមហេតុផលមានជនទី ៣ ចូលជ្រៀតជ្រែកបំបែកបំបាក់ស្នេហាពួកគេ។

ទោះបីចំណងស្នេហារបស់ ទូច ស្រីល័ក្ខ បានបែកបាក់ជាង ៥ ឆ្នាំ ហើយក្ដី ប៉ុន្តែកន្លងមក តារាស្រីរូបនេះ មិនដែលបង្ហាញពីបំណងចង់មានទំនាក់ទំនងស្នេហាថ្មីជាមួយបុរសណាម្នាក់ឡើយ។ អ្វីដែលចាប់អារម្មណ៍ពេលនេះ តារាចម្រៀងស្រី ទូច ស្រីល័ក្ខ បានបង្ហាញតម្រុយចង់បានអ្នកស្អំបេះដូង បន្ទាប់ពីសម្ពាយឈ្មោះជាស្ត្រីមេម៉ាយច្រើនឆ្នាំ។

ជាមួយគ្នានេះដែរ តារាស្រី ទូច ស្រីល័ក្ខ ក៏បង្ហាញទំហំទឹកចិត្តធំធេងក្នុងនាមជាម្ដាយស្រលាញ់កូន ក្រោយសំពាយឈ្មោះមេម៉ាយច្រើនឆ្នាំ។ ស្រីល័ក្ខ បាននិយាយថា «ខ្ញុំ នៅតែញញឹម ដើម្បីធ្វើអ្វីល្អៗ សម្រាប់មនុស្សជុំវិញខ្លួនរបស់ខ្ញុំ និងរឹងមាំក្រោកឈររហូតមកដល់សព្វថ្ងៃនេះ អ្វីដែលខ្ញុំសំណាងជាងគេ ទទួលបានមកដល់សព្វថ្ងៃ គឺចំណងដៃកូនដ៏សែនឆ្លាតពូកែ និងតែងតែផ្ដល់កម្លាំងចិត្ត បាត់ម៉ាក់មួយថ្ងៃ និយាយពីថាតេរកសួរសុខទុក្ខ បារម្ភខ្លាចម៉ាក់ម្នាក់នេះឈឺ ម៉ាក់កុំភ្លេចញ៉ាំបាយផង»។

អ្នកនាង ទូច ស្រីល័ក្ខ បានបញ្ជាក់ថា «ខ្ញុំសង្ឃឹមថា ខ្ញុំ នឹងជួបមនុស្សល្អម្នាក់ច្បាស់លាស់ អាណិតខ្ញុំជាខ្ញុំ បារម្ភ និងខ្វល់ គិតពីសុខភាពផ្លូវចិត្តរបស់ខ្ញុំ និងយល់ខ្ញុំជាខ្ញុំ»។

គួរបញ្ជាក់ថា តារាស្រីចូលចិត្តកំប្លុកកំប្លែង និងលេងស្ទាយ៍បែបយុវវ័យ អ្នកនាង ទូច ស្រីល័ក្ខ និង អតីតស្វាមីជាជនជាតិបរទេស បានសម្រេចបញ្ចប់ចំណងស្នេហាជាប្ដីប្រពន្ធរយៈពេលប្រមាណ ៥ ឆ្នាំ មកហើយ ខណៈចំណងអាពាហ៍ពិពាហ៍អ្នកទាំងពីរ ទទួលបានកូនប្រុសដ៏គួរឲ្យស្រលាញ់ម្នាក់។

បើតាមការកត់សម្គាល់ ជារឿយៗ តារាស្រី ទូច ស្រីល័ក្ខ តែងបង្ហាញនូវអារម្មណ៍ពាក់ព័ន្ធវិបត្តិផ្លូវចិត្ត មួយចំនួន ដែលរស់នៅជាប់ឈ្មោះជាស្រីមេម៉ាយ ហើយថែមទាំងមានបន្ទុកជាច្រើនត្រូវរ៉ាប់រង ពិសេសការចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសជាដើម។ ប៉ុន្តែទោះជាយ៉ាងណា នាងនៅតែទទួលបានការលើកទឹកចិត្ត និងសរសើរថា ជាម្ដាយល្អ រស់ចិញ្ចឹមកូន និងមើលថែផ្ដល់ការរៀនសូត្របានកាន់តែល្អទៀតផង៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


